សាលា​ខេត្ត​ស្វាយរៀង បើក​កិច្ច​ប្រជុំ​បូក​សរុប​ការងារ ប្រចាំ​ខែ​មករា ឆ្នាំ​២០១៥ និង លើក​ទិសដៅ​ប្រចាំ​ខែ​កុម្ភៈ

ស្វាយរៀង ២៦ មករា ២០១៥៖ នៅសាលប្រជុំសាលាខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០១៥ និង ទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្ត។

ស្វាយរៀង ២៦ មករា ២០១៥៖ នៅសាលប្រជុំសាលាខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០១៥ និង ទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្ត។

 

ពិធីនេះបានធ្វើឡើងស្ថិតក្រោមអធិបតីភាពឯកឧត្ដម ជៀង អំ អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសិករងខេត្ត ប្រធានមន្ទីរនានាក្នុងខេត្ត ការិយាល័យ ចំណុះសាលាខេត្តជាច្រើននាក់ផ្សេងទៀត។

 

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកនាយករដ្ឋបាលសាលាខេត្ត បានអានរបាយការណ៍ (សេចក្ដីព្រាង) បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០១៥ និងទិសដៅសម្រាប់ អនុវត្តខែកុម្ភៈ ឆ្នាំ២០១៥ និងរបាយការណ៍ (សេចក្ដីព្រាង) បូកសរុបសភាពការណ៍ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំខែមករា ឆ្នាំ២០១៥ និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្ដាអង្គភាពចំណុះ និងក្រុង ស្រុកមានយោបល់សំដែងការឯកភាពទៅលើរបាយការណ៍ និងលើកយកបញ្ហាសេសសល់ខ្លះជូនអង្គប្រជុំជ្រាប និងលើកយកមកដោះស្រាយបន្ត។

 

ក្រោយបញ្ចប់ការលើកឡើងពីរបាយការណ៍របស់នាយករដ្ឋបាលសាលាខេត្តឯកឧត្ដមជៀង អំ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ក្នុងការប្រឹងប្រែង អនុវត្តភារកិច្ចមួយខែមករាកន្លងទៅមានការមមាញឹកច្រើនយើង សម្រេចភារកិច្ចក្នុងខេត្តលើគ្រប់វិស័យមានការអភិវឌ្ឍន៍។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានលើកចំណុចសំខាន់ៗមួយចំនួន ក្នុងផែនការអនុវត្តបន្តជាអាទិ៍ ត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងជនបទត្រូវយកចិត្តទុកដាក់បង្ក្រាប បទល្មើសគ្រប់ប្រភេទ បង្កាអគ្គិភ័យ ពង្រឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ល។

 

ឯកឧត្ដមបានជំរុញ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ បញ្ហាបរិស្ថាន បន្តពង្រឹងតួនាទី ភារកិច្ចរបស់មន្ត្រីឲ្យមានវិន័យក្នុងការបម្រើប្រជាពលរដ្ឋ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់