វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ស្រុក​ស្វាយជ្រំ

ស្វាយរៀង ២២ មិថុនា ២០១៥៖ ក្រុមប្រឹក្សាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការចំនួនប្រមាណ១៧០នាក់។

ស្វាយរៀង ២២ មិថុនា ២០១៥៖ ក្រុមប្រឹក្សាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការចំនួនប្រមាណ១៧០នាក់។

 

វេទិកានេះមានការអញ្ជើញចូលរួមពីលោក ញឹម ឡាស់ ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាក្រុមប្រឹក្សាជាច្រើនរូប និងប្រជាពលរដ្ឋមកពីឃុំចំនួនប្រាំពីររបស់ស្រុក។

 

តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ សមាជិកកិច្ចប្រជុំបានបង្ហាញពីកង្វល់នានាដែលបានជួបប្រទះនិងបានសំណូមពរឱ្យក្រុមប្រឹក្សានិងមន្ត្រីជំនាញជួយធ្វើការដោះស្រាយលើបញ្ហាមួយចំនួនរួមមាន៖

 

១. ស្នើឱ្យបញ្ចូលក្នុងផែនការអំពីសុខភាពអនាម័យអោយលំអិត ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់ ហើយមកទទួលសេវារបស់រដ្ឋ ដោយជៀសវាងទៅរកសេវាឯកជនគ្មានច្បាប់ឬក្រុមហ៊ុនផ្សព្វផ្សាយអំពីអាហារបំប៉ន
២. សៀវភៅ និងក្រដាសអត្រានុកូលដ្ឋានចែកតាមឃុំមានចំនួនតិច
៣. ផ្លូវកំពុងធ្វើពីភូមិក្រសាំងជ្រំឡើងមកវិទ្យាល័យពោធិធំពិបាកធ្វើដំណើរពេលភ្លៀង
៤. នៅឃុំស្វាយធំ ប្រឡាយស្ដារហើយមិនជួយកៀរបង្ហាប់អោយស្រួលធ្វើដំណើរ
៥. ឃុំតាសួសមានអ្នកមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណប្រមាណ១០០០នាក់។ ប្រជាពលរដ្ឋខ្លះធ្វើ២ទៅ៣ដងហើយនៅមិនទាន់បានទៀត
៦. តម្លៃសេវារដ្ឋបាលនៅឃុំនិមួយៗខុសគ្នា ព្រោះនៅឃុំឈើទាល ឯកសាររៀបការត្រូវចំណាយអស់អស់៧ម៉ឺនរៀល តែឃុំតាសួសយកតិចជាង
៧. បញ្ហាទំនាស់ដីធ្លី
៨. សុំអោយក្រុមហ៊ុនធ្វើផ្លូវដែលបានវាយខ្លោងទ្វារសាលា សូមជួយសាងសង់ឡើងវិញ
៩. សិស្សថ្នាក់ទី៨/៩ឈប់រៀនច្រើនហើយទៅជួយការងារផ្ទះនិងរោងចក្រ
១០. សុំជួយធ្វើផ្ទះមួយខ្នងជូនគ្រួសារក្រីក្រនៅឃុំចំបក់។

 

ចំពោះសំណួរ និងសំណូមពរដែលបានលើកឡើងក្នុងឱកាសនោះ ត្រូវបានក្រុមប្រឹក្សានិងមន្ត្រីជំនាញធ្វើការបកស្រាយ និងដោះស្រាយដោយពុំមានបញ្ហាសេសសល់ឡើយ៕ ដោយ៖ សុត គឹមចាន់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់