ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាល​ខេត្ត​ស្វាយរៀង (គេហទំព័រដើមអម្ពិល)

ស្វាយរៀង ២៤ មីនា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល ខេត្តស្វាយរៀង …

ស្វាយរៀង ២៤ មីនា ២០១៦៖ ឯកឧត្ដម ជៀង អំ អភិបាលខេត្តស្វាយរៀង ត្រូវផ្លាស់ប្ដូរមុខតំណែង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ចំណែកឯឯកឧត្ដម ម៉ែន វិបុល អភិបាលរងខេត្ត ត្រូវតែងតាំងជាអភិបាលថ្មី ខេត្តស្វាយរៀង។

 

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅសាលប្រជុំ សាកលវិទ្យាល័យស្វាយរៀងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងមានការចូលរួមពីមន្ត្រី រាជការចូលរួមប្រមាណជិត១០០០នាក់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់