រដ្ឋបាលខេត្ត​ស្វាយរៀង បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៥

"

ស្វាយរៀង ១១ កុម្ភៈ ២០១៥៖ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ របស់ខ្លួន ដែលមានរយៈពេលមួយថ្ងៃ។ …

ស្វាយរៀង ១១ កុម្ភៈ ២០១៥៖ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ របស់ខ្លួន ដែលមានរយៈពេលមួយថ្ងៃ។ 

 

ពិធីនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នាសាលប្រជុំសណ្ឋាគារទន្លេវ៉ៃកូ ក្រុងស្វាយរៀង ដោយអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានា នៅទូទាំងខេត្ត ប្រមាណជាង ៥០០នាក់។

 

ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀង បានថ្លែងសុន្ទរកថា បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តស្វាយរៀងថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជំរុញ កែទម្រង់ស៊ីជម្រៅលើវិស័យសំខាន់ៗ ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ធ្វើឲ្យមន្ត្រីរាជការមានភាពស្វាហាប់ ក្នុងការងារប្រកាន់ខ្ជាប់ នូវឥរិយាបថ ក្នុងការផ្តល់សេវាសាធារណៈ  ដោយមានភាពម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ ។ ក្នុងនោះដែរដើម្បី លើកទឹកចិត្តដល់មន្រ្តីរាជការក្នុងការខិតខំបំពេញការងារ ពិសេសការផ្តល់សេវាសាធារណៈ ប្រកបដោយគុណផល មានតម្លាភាព និងគណនេយ្យភាព សំដៅពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព។

 

ប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀង បានមានប្រសាសន៍បន្តថា តាមរយៈគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ អាជ្ញាធររដ្ឋបាលដែនដី បានយកចិត្តទុកដាក់បន្តជំរុញចលនានៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យមាននិរន្តរភាព និងសកម្ម នៅគ្រប់មូលដ្ឋានសំដៅធានារក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅគ្រប់មូលដ្ឋាន និងស្ថិរភាពនយោបាយល្អប្រសើរ ធ្វើឲ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល សុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហមគមន៍ ក៏ដូចជាក្នុងខេត្តស្វាយរៀងទាំងមូល ជាពិសេសបានធ្វើឲ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី២ បានប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវគ្មានអំពើហិង្សាស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់