ក្រសួងកសិកម្មអះអាងពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព

ភ្នំពេញ ១២ មករា ២០១៥៖ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ បានអះអាង ជាថ្មីនូវ ការប្ដេជ្ញាចិត្ត ក្នុងការ ធ្វើឱ្យបាន សម្រេច នូវការគ្រប់គ្រង ព្រៃឈើមួយប្រកប ដោយនិរន្តរភាព និងចូលរួម យ៉ាងសកម្ម ក្នុងការ កាត់បន្ថយ ការប្រែប្រួល អាកាសធាតុ តាមរយៈយន្តការ កាបូនស្តុក (រើជបូក)។

ភ្នំពេញ ១២ មករា ២០១៥៖ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ បានអះអាង ជាថ្មីនូវ ការប្ដេជ្ញាចិត្ត ក្នុងការ ធ្វើឱ្យបាន សម្រេច នូវការគ្រប់គ្រង ព្រៃឈើមួយប្រកប ដោយនិរន្តរភាព និងចូលរួម យ៉ាងសកម្ម ក្នុងការ កាត់បន្ថយ ការប្រែប្រួល អាកាសធាតុ តាមរយៈយន្តការ កាបូនស្តុក (រើជបូក)។

ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការកសាងសមត្ថភាពក្នុងការកាត់បន្ថយការប្រែប្រួលអាកាស ធាតុ និងអត្ថប្រយោជន៍ នានាដែលទទួលបានក្នុងវិស័យព្រៃឈើ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នៅរាជធានីភ្នំពេញ ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងថា ព្រៃ ឈើមានមុខងារច្រើនយ៉ាងក្នុងកិច្ចការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ពីព្រោះ ព្រៃឈើមានលទ្ធភាពក្នុងការគ្រប់គ្រងអាកាសធាតុ និងវដ្តរបស់ទឹកសម្រាប់ ការងារកសិកម្ម និងផលិតកម្មផ្ដល់ជាផល និងអនុ ផលព្រៃឈើ។ ម្យ៉ាងទៀត ព្រៃឈើអាចស្រូបយកឧស្ម័ន កាបូនិកពីក្នុងបរិយាកាសផ្ដល់ផលប្រយោជន៍ក្នុងប្រព័ន្ធបរិស្ថានផ្សេងៗ ព្រម ទាំងផ្ដល់សេវាកម្ម ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរាប់ លាននាក់ ជាពិសេសប្រជាជនក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ជាអកុសលកំណើនប្រជាជននិងការគ្រប់គ្រងមិនបានដិតដល់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន បង្កឱ្យមានការធ្វើអាជីវ កម្មព្រៃឈើតំបន់ត្រូពិចហួសកម្រិតរហូតមកដល់សព្វថ្ងៃនេះ ។

លទ្ធផលនៃការសិក្សាថ្មីៗដែលបានបោះពុម្ពផ្សាយ នៅក្នុងទស្ស នាវដ្ដីវិទ្យាសាស្ត្របានបញ្ជាក់ថា ព្រៃឈើ នៅតំបន់ត្រូពិចត្រូវបានបាត់ បង់អស់ប្រហែល១២.៥លានហិកតា ក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០០០ និង២០១២ ដែលទំហំផ្ទៃដីស្មើនឹង១៧៤ដងនៃផ្ទៃដីប្រទេសសិង្ហបុរី ទាំងមូល ។ បើគិតជាភាគរយ ការបាត់បង់ព្រៃឈើ នៅតំបន់ត្រូពិចគឺ ចូលរួមចំណែកដល់ប្រមាណ២៥% នៃការបំភាយឧស្ម័នកាបូនិកសរុប ។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយមើលឃើញនូវគ្រោះ ថ្នាក់ដែលកើតឡើងដោយសារការបាត់បង់ ព្រៃឈើនៅតំបន់ត្រូពិចនិងផលវិបាកនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍដោយចីរភាព នោះ ថ្នាក់ដឹកនាំពិភពលោកបានជួបជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការកាត់ បន្ថយការបាត់ បង់ និងការរេចរឹលព្រៃឈើនិងធានាបាននូវការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដែលយើងបានដឹងឮយ៉ាងទូលំទូលាយកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនិងការកាប់បំ ផ្លាញព្រៃឈើនៅតំបន់ត្រូពិចគឺ ផែនការសកម្មភាពទីក្រុងបាលីដែលបានអនុម័តក្នុងឆ្នាំ២០០៧ ហើយយន្តការ កាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិកពីការបាត់បង់ និងការរេចរឹលព្រៃឈើ ការអភិរក្សព្រៃឈើ ការគ្រប់គ្រង ព្រៃឈើដោយនិរន្តរភាពនិងការធ្វើឱ្យប្រសើរឡើងនូវកាបូនស្តុក (រើជបូក)នៃសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអកាសធាតុ (UNFCCC) ត្រូវបានអនុម័តនៅទីក្រុងបាលី ប្រ ទេសឥណ្ឌូណេស៊ីផងដែរ។

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែងថា ដូចបណ្ដាប្រទេសក្នុងតំបន់ ត្រូពិច កម្ពុជាធ្លាប់បានហែលឆ្លងកាត់ប្រវត្តិ នៃការបាត់បង់គម្របព្រៃ ឈើ ដោយសារតែអស្ថិរភាពនយោបាយ កង្វះខាតសមត្ថភាពក្នុងការគ្រប់គ្រង ធនធានព្រៃឈើ និងដោយសារតម្រូវការអភិវឌ្ឍខាងសេដ្ឋកិច្ច។ កត្តាខាងក្រៅមួយចំនួនដូចជា ការផ្លាស់ប្ដូរ តម្រូវការឈើក្នុង តំបន់តម្រូវការសម្ភារកសិកម្មក៏បានរួមចំណែកផងដែរ ក្នុងការធ្វើឱ្យ មានការធ្វើអាជីវកម្ម ព្រៃឈើ និងការបំលែងតំបន់ព្រៃឈើមួយចំនួន សម្រាប់ជាដំណាំឧស្សាហកម្ម ។ វាជាការច្បាស់ណាស់ថាដើម្បីដោះ ស្រាយបញ្ហាការបាត់បង់ និងការរេចរឹលព្រៃឈើវាតម្រូវឱ្យមានកិច្ច សហការទាំងក្នុងតំបន់ និងសកលលោកហើយដំណើរការនេះចាំបាច់ ត្រូវមានខ្ទង់ថវិកាសមស្របមួយ សម្រាប់ទ្រទ្រង់ដូចជាករណីយន្តការ រើជបូក ជាដើម៕

ដោយ ជឹម ណារី AKP (11-01-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់