អភិបាលក្រុងសួង៖ ប្រព័ន្ធ M&E ជួយឲ្យក្រុងងាយ​ស្រួល​ត្រួត​ពិនិត្យ​ការងារ​មាន​ប្រសិទ្ធភាព

ក្រុងសួង-ត្បូងឃ្មុំ ០៥ កក្កដា ២០១៦៖ លោកជា ណារ៉ុន អភិបាលក្រុងសួង ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ប្រព័ន្ធតាមដាន ត្រួតពិនិត្យផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ នឹងជួយឲ្យមន្រ្តីរដ្ឋបាលក្រុងសួងមានភាពងាយស្រួលក្នុងការតាមដាន និងវាយតម្លៃសកម្មភាពការងាររដ្ឋបាលរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។

លោក ជា ណារ៉ុន អភិបាលក្រុងសួង ខេត្តត្បូងឃ្មុំ

 

ក្រុងសួង-ត្បូងឃ្មុំ ០៥ កក្កដា ២០១៦៖ លោក ជា ណារ៉ុន អភិបាលក្រុងសួង ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ប្រព័ន្ធតាមដាន ត្រួតពិនិត្យផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ នឹងជួយឲ្យមន្រ្តីរដ្ឋបាលក្រុងសួងមានភាពងាយស្រួលក្នុងការតាមដាន និងវាយតម្លៃសកម្មភាពការងាររដ្ឋបាលរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។ ប្រព័ន្ធតាមដាន វាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ជាជំនួយស្មារតីដល់រដ្ឋបាលក្រុងសួង ដែលផ្ដល់នូវចំណេះដឹង ជំនាញ ទ្រឹស្ដី បច្ចេកទេសថ្មីៗ ក្នុងការតាមដាន និងវាយតម្លៃអំពីសកម្មភាពការងារនៅរដ្ឋបាលក្រុងសួង។

លោក ជា ណារ៉ុន លើកឡើងដូច្នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាក្រុងសួង។

 

លោក ជា ណារ៉ុន  បន្តថាប្រព័ន្ធនេះនឹង ជួយជំរុញឲ្យរដ្ឋបាលក្រុង កាន់តែមានប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

 

លោក អភិបាលក្រុងសួងបានស្នើដល់សិក្ខាកាម ឲ្យយកចិត្តទុកដាក់ស្ដាប់ និងប្រឹងប្រែងចាប់យកជំនាញ ក៍ដូចជាចំណេះដឹងថ្មីៗពីគ្រូឧទ្ទេស ដើម្បីងាយស្រួលអនុវត្តប្រព័ន្ធនេះ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងឲ្យរដ្ឋបាលក្រុងបានយល់ដឹងបន្ថែមអំពី៖

  • ទស្សនទានរួមនៃការតាមដាន វាយតម្លៃ
  • ដំណើរការនៃប្រព័ន្ធទិន្នន័យ ការប្រមូលព័ត៌មាន និងការកំណត់អ្នកទទួលខុសត្រូវនៅថ្នាក់ក្រុង ស្រុក ខណ្ឌ
  • ការបញ្ចូល និងបញ្ចេញទិន្នន័យតាមប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌ
  • ការរៀបចំផែនការសកម្មភាព និងថវិកា និងការកំណត់សូចនាករ

 

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាលក្រុង និងមន្ត្រីនៃរដ្ឋបាលក្រុង និងសម្របសម្រួលដោយទីប្រឹក្សាអភិវឌ្ឍសមត្ថភាពខេត្ត និងមន្រ្តីលេខាធិការដ្ឋានគ.ជ.អ.ប៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់