សន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០១៤ និង​លើក​ទិសដៅបន្ដឆ្នាំ២០១៥​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

"

កំពង់ឆ្នាំង ១២ កុម្ភៈ ២០១៥៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ ២០១៥ របស់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង។…

កំពង់ឆ្នាំង ១២ កុម្ភៈ ២០១៥៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ ២០១៥ របស់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង។

 

សន្និបាទបូកសរុបការងារនេះ បានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្ត៍រដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត សរុបចំនួន ៣៦៦ នាក់។

 

ក្នុងសន្និបាតនោះដែរ លោក អម សុភា នាយករដ្ឋបាលសាលាខេត្ត បានអានផ្សព្វផ្សាយផ្នែកទី១ ស្ដីពីការគ្រប់គ្រងរដ្ឋបាលខេត្ត នៃរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៤របស់រដ្ឋបាលខេត្ត។

 

ក្នុងនោះដែរលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត ក៏បានអានផ្សព្វផ្សាយផ្នែកទី២ ស្ដីពីការងាររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៤របស់រដ្ឋបាលខេត្ត។

 

បន្ទាប់មកឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត បានអានផ្សព្វផ្សាយផ្នែកទី៤ ស្តីពី បញ្ហាប្រឈម និងសំណើដំណោះស្រាយ នៃរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៤របស់រដ្ឋបាលខេត្ត ។

 

ក្នុងនោះឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្ត បានធ្វើបទបង្ហាញសេចក្ដីរាយការណ៍ដកស្រង់សង្ខេបអំពីលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបការងារលទ្ធផលរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

 

របៀបវារៈចុងក្រោយគឺ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តបានដឹកនាំ និងសម្របសម្របសន្និបាតទាំងមូល ពិភាក្សាដោយយកចិត្តទុកដាក់ និងពិនិត្យពិភាក្សាអំពីលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗដែលជាកង្វល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ។ ដូចគ្នានេះដែរ អង្គសន្និបាតបានលើកឡើងជាមតិយោបល់ បញ្ហា និងសំណូមពរមួយចំនួនអោយអាជ្ញាធរខេត្តក៏ដូចជាថ្នាក់ជាតិជួយសម្រួល និងដោះស្រាយ។

 

ថ្លែងបិទក្នុងកម្មវិធីថ្ងៃទី១នៃសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ឧត្តមឈួរ ច័ន្ទឌឿនបានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិសមាជិកាអង្គសន្និបាតទាំងអស់ក្រោយពីបានពិនិត្យមើលរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅឆ្នាំ២០១៥ត្រូវរួមគ្នាពិនិត្យពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយទទួលបានលទ្ធផលល្អមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់សំដៅអោយប្រជាពលរដ្ឋគាំទ្រក្នុងការអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់