សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​​ទទួលបាន​ការ​ឆ្លើយតប

កណ្ដាល ៥ វិច្ឆិកា ២០១៥៖ ការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋពិភាក្សា និងលើកសំណូមពរចាំបាច់និងបង្កើននូវវប្បធម៌ការពិភាក្សារវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានាសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងដំណើរការតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន គឺជាគោលបំណងរបស់វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៥។

កណ្ដាល ៥ វិច្ឆិកា ២០១៥៖ ការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋពិភាក្សា និងលើកសំណូមពរចាំបាច់និងបង្កើននូវវប្បធម៌ការពិភាក្សារវាងក្រុម ប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានាសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងដំណើរការតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន គឺជាគោលបំណងរបស់វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៥។

 

នេះជាប្រសាសន៍របស់ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី២ ជម្រាបជូនដល់សមាជិកនៃអង្គវេទិកាជាង ៥០០នាក់ នៅស្រុកកណ្ដាលស្ទឹង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី២។

 

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានជម្រាបពីលទ្ធផលដែលរដ្ឋបាលខេត្តបានសម្រេចដោះស្រាយបញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋតាមរយៈវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៤ កន្លងមក។ បញ្ហាទាំងនោះរួមមាន៖

  • ការតបណ្ដាញអគ្គិសនី ជំនាញបានដោះស្រាយហើយ
  • ការបូមខ្សាច់ និងជីកដីក្នុងឃុំដើមរឹស អន្លងរមៀត ព្រែករកា និងឃុំព្រែកស្លែងបានធ្វើវេទិការវាងប្រជាជន និងម្ចាស់អាជីវកម្ម ដឹកខ្សាច់រួចហើយ
  • សាងសង់សន្ទះទឹកចំនួន១ បញ្ហានេះបានដាក់ចូលក្នុងផែនការឆ្នាំ២០១៧-២០១៨
  • ការស្តារប្រឡាយឃុំព្រែករកា
  • ករណីធ្វើផ្លូវពីដើមឃុំរឹស ទៅឃុំរការ មន្ទីរ ស.ដ.ក បានធ្វើហើយប្រវែង ២,៣១៥ម៉ែត្រ
  • ស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត ពីឃុំរកា ទៅព្រៃពួចកំពុងសាងសងឆ្នាំ២០១៥នេះ
  • បញ្ហាដឹកដីខ្សាច់ រដ្ឋបាលខេត្តបានបញ្ចប់រួចហើយតាមរយៈការជួបផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈចំនួន២លើក
  • សំណូមពររបស់ប្រជាពលរដ្ឋភូមិក្រូច និងភូមិរលាំងកែន ករណីចុះពិនិត្យមើលមាត់រណ្ដៅខ្សាច់បានសម្រួលរួចហើយ។ល។

 

ក្នុងឱកាសនោះដែរ ក្រុមប្រឹក្សា និងគណៈអភិបាលបានធ្វើការដោះស្រាយបញ្ហាមួយចំនួនដែលទាក់ទងនិងការកសាងសាលាឃុំ ការធ្វើផ្លូវ បញ្ហាគ្រឿងញៀន បញ្ហាភ្លើងអគ្គិសនី ហើយរាល់បញ្ហាដែលនៅសេសសល់បានប្រមូលចងក្រងដើម្បីយកទៅពិភាក្សាដោះស្រាយក្នុងពេលខាងមុខបន្ថែមទៀត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់