ពិភាក្សា​​​សេចក្តីព្រាង​​អនុក្រឹត្យស្តីពី​ការ​បង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ផ្តល់សេវា​រដ្ឋបាល​ នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៩ មិថុនា ២០១៦៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

 

ភ្នំពេញ ២៩ មិថុនា ២០១៦៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណជាង៣០រូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

អនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងចូលរួមលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរជន។

សេចក្តីព្រាងអនុក្រឹត្យបញ្ជាក់ថា៖

  • រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបង្កើតយន្តការនៃការផ្តល់សេវារដ្ឋបាលមួយនៅក្នុងរចនាសម្ព័ន្ធសាលារាជធានី ខេត្ត ដែលហៅកាត់ថា “ការិយាល័យច្រកចេញចូលតែមួយ”។
  • រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗត្រូវបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងធុរជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
  • រដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់