ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានបើកវគ្គទម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលតាមបែបវិម្ឈការសម្រាប់ក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មីៗក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ហឿ សាយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដើម្បីទម្រង់ទិសដល់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ដែល មកពីខេត្តចំនួន ៦ រួមមាន៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ឧត្តមមានជ័យ ស្ទឹងត្រែង។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ ដែលបានរៀបចំឡើងនាពេលនេះ គឺជាវគ្គពិសេសមួយសម្រាប់ផ្តល់នូវចំណេះដឹងសម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាអាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើត ជំរុញ និងធ្វើ៎ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកបានក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ច ឲ្យកាន់តែប្រសើរ ប្រកបដោយសុខុមាលភាព វិបុលភាព និងសុខក្សេមក្សាន្ត៕រម្យ
ប្រភព៖ ខេត្តស្ទឹងត្រែង