ប្រវត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៣ ធ្នូ ២០១៤៖ កម្ពុជាជារដ្ឋទោល ដែលក្នុងនោះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើង នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ត្រូវបានបែងចែក ជាពីរប្រភេទ គឺរដ្ឋបាលតំបន់ និងរដ្ឋបាលមូលដ្ឋាន។ រដ្ឋបាលតំបន់ សំដៅទៅលើ រដ្ឋបាលខេត្ត។ រដ្ឋបាលមូលដ្ឋាន រួមមាន រដ្ឋបាល ដែលមាន បីថ្នាក់ គឺរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងរដ្ឋបាល ដែលមាន ពីរថ្នាក់ គឺរដ្ឋបាលក្រុង សង្កាត់ និងរដ្ឋបាលស្រុក ឃុំ។

ភ្នំពេញ ៣ ធ្នូ ២០១៤៖ កម្ពុជាជារដ្ឋទោល ដែលក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើងនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ រដ្ឋបាលថ្នាក់ក្រោមជាតិនេះត្រូវបានបែងចែកជាពីរប្រភេទ គឺរដ្ឋបាលតំបន់ និងរដ្ឋបាលមូលដ្ឋាន។ រដ្ឋបាលតំបន់សំដៅទៅលើរដ្ឋបាលខេត្ត។ រដ្ឋបាលមូលដ្ឋានរួមមាន រដ្ឋបាលដែលមានបីថ្នាក់ គឺរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងរដ្ឋបាលដែលមានពីរថ្នាក់ គឺរដ្ឋបាលក្រុង សង្កាត់ និងរដ្ឋបាលស្រុក ឃុំ។ បច្ចុប្បន្ន នៅទូទាំងប្រទេសរួមមាន រាជធានីចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន២៦ ស្រុកចំនួន១៥៩ ខណ្ឌចំនួន១២ ឃុំ សង្កាត់ចំនួន១.៦៣៣ និងភូមិចំនួន១៤.១៤៧ ដែលថ្នាក់ដឹកនាំភូមិត្រូវបានបោះឆ្នោតជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សាឃុំ សង្កាត់។

 

រដ្ឋបាលថ្នាក់ក្រោមជាតិមានក្រុមប្រឹក្សាកើតចេញពីការបោះឆ្នោតជាតំណាង។ ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ។ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់មានភារកិច្ចអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាមានសិទ្ធិត្រួតពិនិត្យមើលពីលើការអនុវត្តនេះ។ ទន្ទឹមនឹងនេះ ច្បាប់រៀបចំអង្គការបានប្រគល់តួនាទីឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាតំណាងឱ្យក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលជាមួយមន្ទីរ អង្គភាពខែ្សបណ្តោយរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ 

 

កិច្ចដំណើរការកំណែទម្រង់ គឺជាការផ្ទេរជាជំហានៗ នូវការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍមួយចំនួនរបស់ថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដោយមានការសម្រេចចិត្តយ៉ាងច្បាស់លាស់ ស្របគ្នាជាមួយនឹងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់រាជធានី ខេត្តក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ការសម្របសម្រួល ការគាំទ្រ និងការត្រួតពិនិត្យមើលពីលើ៕

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តកណ្តាល

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់