ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​ នៅ​ឃុំ​អូរ​ស្វាយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​ជួយ​សាងសង់​ស្ពាន

ស្ទឹងត្រែង ១៩ មីនា ២០១៥៖ ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងស្នើឲ្យអាជ្ញាធរខេត្តសាងសង់ស្ពានថ្មីចំនួនពីរ ជំនួសស្ពានយោលចាស់ដែលបច្ចុប្បន្នកំពុងពិបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។

 

ស្ទឹងត្រែង ១៩ មីនា ២០១៥៖ ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងស្នើឲ្យអាជ្ញាធរខេត្តសាងសង់ស្ពានថ្មីចំនួនពីរ ជំនួសស្ពានយោលចាស់ដែលបច្ចុប្បន្នកំពុងពិបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។

 

ក្នុងឱកាសចុះពិនិត្យស្ពានយោល នៅឃុំអូរស្វាយកន្លងមកថ្មីៗនេះប្រជាពលរដ្ឋបាននាំគ្នាសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឲ្យជួយស្ថាបនាស្ពានឈើឬស្ពានបេតុងជំនួសវិញ ដោយមូលហេតុស្ពានយោលនោះលំបាកធ្វើដំណើរ ហើយមានប្រជាពលរដ្ឋឆ្លងកាត់ធ្លាក់ធ្វើឲ្យពិការក៏មានកន្លងមក។

 

លោក រតន្ន៍ ស៊ុន តំណាងឲ្យប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់សំណូមពរឲ្យអាជ្ញាធរខេត្តសាងសង់ស្ពានថ្មីជំនួសវិញសម្រាប់ធ្វើចរាចរណ៍ កុំឲ្យជួបការលំបាកដូចកន្លងមកដោយទី១វាពាក់ព័ន្ធទៅលើបញ្ហាសុខភាពជាពិសេសបញ្ហាស្ត្រីដែលឆ្លងទន្លេ ទី២លំបាកក្នុងការឆ្លងកាត់នៅតាមកោះគាត់មានផលលំបាកជាច្រើន ទី៣ គាត់ដឹកនាំផលិតផលកសិកម្មរបស់គាត់ផ្ទាល់។ លោកបានសំណូមពរ ដើម្បីធ្វើយ៉ាងណាដោះស្រាយស្ពានយោលនេះឲ្យក្លាយទៅជាស្ពានមានសុវត្ថិភាព។

 

ឯកឧត្ដម កុល សំអុល អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍គាំទ្រដល់ការស្នើសុំឲ្យសាងសង់ស្ពានទាំងពីរនេះពីព្រោះទិសដៅរបស់ខេត្ត និងធ្វើការអភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមភូមិ ឃុំទៅតាមផែនការ និងទិសដៅដែលបានលើកឡើងក្នុងឆ្នាំ២០១៥ ហើយមន្ទីរអភិវឌ្ឍន៍ជនបទចាត់ចែងឲ្យមន្ត្រីបច្ចេកទេសចុះមកធ្វើការសិក្សា និងរៀបចំសាងសង់ជូនប្រជាពលរដ្ឋឲ្យបានឆាប់។

 

លោក មិញ ស៊ីចាយ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប្ដេជ្ញាទទួលយកនូវគម្រោងការនេះ ហើយនឹងចាត់ចែងឲ្យមន្ត្រីជំនាញចុះទៅធ្វើការសិក្សាទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីសាងសង់ស្ពានឈើ ជំនួសស្ពានយោល ដើម្បីសម្រួលដល់ការធ្វើចរាចរជូនប្រជាពលរដ្ឋកុំឲ្យជួបការលំបាកដូចសព្វថ្ងៃ។

 

សូមបញ្ជាក់ថា ស្ពានយោលទាំងពីរនេះទីមួយមានប្រវែង៧៥ម៉ែត្រ និងទីពីរមានប្រវែង៥៥ ម៉ែត្រដែលផ្ដួចផ្ដើមកសាងឡើងពីចៅអធិការវត្តអូរស្វាយរួមជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នតាំងចាប់ឆ្នាំ២០០២មក ហើយបច្ចុប្បន្នចាស់ទ្រុឌទ្រោមត្រូវការសាងសង់ថ្មីឡើងវិញ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់