ពង្រឹង​បណ្ដាញ​ក្រុមប្រឹក្សា​ជា​ស្ត្រី​ថ្នាក់​ខេត្ត ក្រុង ស្រុក

កំពង់ចាម ២ ធ្នូ ២០១៦៖ ដើម្បីពង្រឹងសមត្ថភាព ភាពអង់អាច និងផ្ដល់ឱកាសឱ្យក្រុមប្រឹក្សាជាស្ត្រីអាចចែករំលែកបទពិសោធន៍ល្អៗ និងរៀនសូត្រពីគ្នាទៅវិញទៅមក លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការគាំទ្រពីកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ(DAR) បានរៀបចំសិក្ខាសាលាពង្រឹងបណ្ដាញក្រុមប្រឹក្សាជាស្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។

លោកសុខ សុទ្ធី ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ក្នុងសិក្ខាសាលាថា រាជរដ្ឋាភិបាលមានការតាំងចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមដែលចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីគឺជាធាតុដ៏សំខាន់មួយក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកសុខ សុទ្ធី បានបញ្ជាក់ថា ផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលទី២ (២០១៥-២០១៧) ផអ៣ទី២ បានបន្តផ្តោតការយកចិត្តទុកដាក់ឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតទៅលើការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ បរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានានូវការផ្តល់សិទ្ធិដល់ក្រុមផ្សេងៗ ជាពិសេសក្រុមជនងាយរងគ្រោះ និងក្រុមជនក្រីក្រឱ្យទទួលបានឱកាសសមស្របក្នុងការចូលរួម និងទទួលបានផលប្រយោជន៍ដោយមិនរើសអើងពីការផ្តល់សេវានិងពីការអភិវឌ្ឍមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោកសុខ សុទ្ធី បានបង្ហាញពីភាពរីករាយដែលកន្លងមកសមាជិកក្រុមប្រឹក្សាជាស្ត្រីមានការចូលរួម ពេញចិត្តចំពោះការបង្កើត និងពង្រឹងបណ្ដាញក្រុមប្រឹក្សាជាស្ត្រី និងបានពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងទំនុកចិត្តកាន់តែប្រសើរថែមទៀតក្នុងការបំពេញតួនាទី ភារកិច្ច ក៏ដូចជាក្នុងជីវភាពផ្ទាល់ខ្លួន និងបង្កើតបាននូវឱកាសគាំទ្រគ្នា ចែករំលែកបទពិសោធន៍ក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាស្ត្រី៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់