ការ​ពង្រឹង​សមត្ថភាព​​មន្ត្រី​ព័ត៌មាន​វិទ្យា​ថ្នាក់​រាជធានី ខេត្ត និង​មន្ត្រី​ជំនួយការ​រដ្ឋបាល និង​​ព័ត៌មាន​វិទ្យា​ថ្នាក់​ក្រុង ស្រុក ខណ្ឌ

សៀមរាប ២៣ ឧសភា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានទីប្រឹក្សា និងមន្ត្រីជំនាញ ព័ត៌មានវិទ្យា (IT) កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ មន្ត្រីព័ត៌មានវិទ្យារាជធានី ខេត្ត (PITO) ទាំង២៤ ដើម្បីបង្ហាញពីទស្សនៈទានលើ ប្រព័ន្ធទិន្នន័យ សម្រាប់ការគ្រប់គ្រង (MIS) សៀវភៅទិន្នន័យក្រុង ស្រុក ខណ្ឌ ការរៀបចំប្រព័ន្ធបណ្ដាញ…

សៀមរាប ២៣ ឧសភា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានទីប្រឹក្សា និងមន្ត្រីជំនាញព័ត៌មានវិទ្យា (IT) កាលពីថ្ងៃទី២០-២២ ខែឧសភា

ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីព័ត៌មានវិទ្យារាជធានី ខេត្ត (PITO) ទាំង២៤ ដើម្បីបង្ហាញពីទស្សនៈទានលើប្រព័ន្ធទិន្នន័យសម្រាប់

ការគ្រប់គ្រង (MIS) សៀវភៅទិន្នន័យក្រុង ស្រុក ខណ្ឌ ការរៀបចំប្រព័ន្ធបណ្ដាញកុំព្យូទ័រខ្នាតតូចនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងជំរុញការបង្កើតគេហទំព័រ

សម្រាប់ខេត្ត។

 

មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តចំនួន២១នាក់ ប្រធានការិយាល័យគាំទ្រមូលដ្ឋានខេត្តពោធិ៍សាត់១នាក់ ប្រធានការិយាល័យព័ត៌មានខេត្ត

បន្ទាយមានជ័យ១នាក់ និងជំនួយការរដ្ឋបាលខេត្តឧត្តរមានជ័យ១នាក់ សរុប ២៤នាក់ (មិនមានស្ត្រីចូលរួម) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

 

មន្ត្រីព័ត៌មានវិទ្យាខេត្តព្រៃវែង លោក គ្រុយ តារា បានលើកឡើងនៅក្នុងបទបង្ហាញរបស់លោកថា កន្លងមកមន្ត្រីព័ត៌មានវិទ្យារាជធានី ខេត្តបានបំពេញ

កិច្ចការរបស់ខ្លួនបានយ៉ាងល្អ ដោយបានធ្វើការសម្របសម្រួលជាមួយរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ចូលរួមក្នុងសកម្មភាពនានា ដូចជាកិច្ចប្រជុំ

ទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ និងសម្របសម្រួលបច្ចេកទេសលើប្រព័ន្ធព័ត៌មានវិទ្យាទូទាំង

សាលារាជធានី ខេត្ត។ 

 

លោក គ្រុយ តារា បានបង្ហាញអំពីផែនការបន្ទាប់ដែលនឹងត្រូវចូលរួមរៀបចំប្រព័ន្ធបណ្តាញនៅថ្នាក់ក្រុង ស្រុក រៀបចំមេរៀនសម្រាប់បណ្តុះបណ្តាលមន្ត្រី

ជំនួយការរដ្ឋបាល និងព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក ដែលទើបចូលបម្រើការងារថ្មី និងរៀបចំកសាង និងធ្វើបច្ចុប្បន្នភាពគេហទំព័រខេត្ត។

 

រាជធានី ខេត្តចំនួន០៩ មានដាក់ឲ្យដំណើរការគេហទំព័រផ្លូវការរបស់ខ្លួនរួចរាល់ហើយ ដែលក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល

ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តកែប។ ដោយឡែកខេត្តចំនួនបីទៀតរួមមាន ខេត្តកោះកុង ខេត្តស្វាយរៀង

និងខេត្តតាកែវ បានកំពុងស្នើសុំបង្កើតគេហទំព័ររបស់ខ្លួន។

 

ប្រធានបទសំខាន់ៗសម្រាប់វគ្គបណ្ដុះបណ្ដាលនេះរួមមាន៖ ១. ប្រព័ន្ធទិន្នន័យដើម្បីការគ្រប់គ្រង (MIS) ២. គំរូគេហទំព័ររបស់សាលាខេត្ត ៣. ការរៀបចំ

ប្រព័ន្ធ Network សម្រាប់ក្រុង ស្រុក ៤. Cloud Computer and Virtualization ៥. ការផ្សព្វផ្សាយព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពព័ត៌មានលើ

គេហទំព័រខេត្ត។

 

អង្គសិក្ខាសាលាបានលើកយកបញ្ហានានាដែលជួបប្រទះកន្លងមកដើម្បីស្នើសុំដំណោះស្រាយ និងជំនួយបច្ចេកទេសថ្មីៗ។ ក្នុងនោះលេខាធិការដ្ឋាន

គ.ជ.អ.ប បានបង្កើតទម្រង់គេហទំព័រគំរូមួយដែលអនុញ្ញាតឲ្យមន្ត្រីព័ត៌មានវិទ្យារាជធានី ខេត្ត យកទៅរៀបចំសម្រាប់បង្កើតគេហទំព័រថ្មីសម្រាប់ខេត្ត

របស់ខ្លួនដែលមិនទាន់បង្កើត។

 

មន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ដើរតួនាទីសំខាន់ក្នុងការជួយសម្រួលការងារផ្នែកព័ត៌មានវិទ្យា (IT) នៅរដ្ឋបាលរាជធានី ខេត្ត និងជាជនបង្គោល

សម្រាប់បណ្តុះបណ្តាលមន្រ្តីជំនួយការរដ្ឋបាល និងព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក ខណ្ឌ។ ក្នុងឆ្នាំ២០១៤ នេះ មានសិក្ខាសាលាបណ្តុះបណ្តាល

មន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ចំនួន២។

 

ឯកសារពន្យាពេលផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) ក្នុងឆ្នាំ២០១៤ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់

ក្រោមជាតិ (២០១០-២០១៩) បានកំណត់នូវការកសាងប្រព័ន្ធទិន្នន័យសម្រាប់ការគ្រប់គ្រង និងការងារស្នូល។  លេខាធិការដ្ឋាន គ.ជ.អ.ប ដែលមាន

ការិយាល័យព័ត៌មានវិទ្យា បានកសាងផែនការរបស់ខ្លួនដោយបញ្ចូលការងារសំខាន់ៗ ដូចជា ទីមួយ ការកសាងប្រព័ន្ធទិន្នន័យសម្រាប់ការគ្រប់គ្រង។

ទីពីរ ការចងក្រងសៀវភៅទិន្នន័យក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤ ទីបី។ ការរៀបចំប្រព័ន្ធបណ្តាញកុំព្យូទ័រខ្នាតតូច សម្រាប់ ក្រុង ស្រុក ខណ្ឌ។ ទីបួន

ការគាំទ្រទៅលើប្រព័ន្ធទិន្នន័យនានារបស់ គ.ជ.អ.ប៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់