អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ជំរុញ​ឲ្យ​លើកកម្ពស់​អនាម័យ​ជនបទ​តាមរយៈ​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ស្អាត

ស្ទឹងត្រែង ៩ មីនា ២០១៥៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទពង្រីកប្រព័ន្ធទឹកស្អាតនៅតាមឃុំបន្ថែមទៀតដើម្បីលើកកម្ពស់អនាម័យ សុខភាពដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដើម្បីឈានទៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ ឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។

 ស្ទឹងត្រែង ៩ មីនា ២០១៥៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទពង្រីកប្រព័ន្ធទឹកស្អាតនៅតាមឃុំបន្ថែមទៀតដើម្បីលើកកម្ពស់អនាម័យ សុខភាពដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដើម្បីឈានទៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ ឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។

 

ក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ពីរថ្ងៃលើការកសាងផែនការណ៍សកម្មភាពជាតិសម្រាប់ថ្នាក់ខេត្តស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០១៤-២០១៨ នៅសាលាខេត្តស្ទឹងត្រែង នៅដើមសប្ដាហ៍ទី២ខែមិថុនានេះ ឯកឧត្ដម កុល សំអុល អភិបាលខេត្ត បានមានប្រសាសន៍ថាប្រជាពលរដ្ឋនៅតាមទីជនបទភាគច្រើនគឺគ្មានទឹកស្អាត គ្មានបង្គន់អនាម័យ ប្រើប្រាស់ ដោយបរិភោគទឹកទន្លេ បឹង ស្ទឹង អូរ ជាដើម ហើយមួយចំនួនទៀតពួកគាត់ច្រើនបរិភោគទឹកឆៅ បន្លែឆៅ ដែលងាយធ្វើឲ្យបះពាល់ដល់សុខភាពរស់នៅ ជាពិសេសបងប្អូនជនជាតិដើមភាគតិចដែលនូវប្រកាន់ទំលាប់ដើម។

 

ឯកឧត្ដម អភិបាលខេត្ត ជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ត្រូវអនុវត្តផែនការ៥ឆ្នាំឲ្យមានប្រសិទ្ធភាពគឺ ពង្រឹងការងារគ្រប់គ្រងបង្កើនធនធានមនុស្សធ្វើការពង្រីកប្រព័ន្ធទឹកស្អាតឲ្យដល់ស្រុកឃុំ ទីជនបទនិងរកដៃគូរផ្នែកឯកជនឲ្យមកចូលរួមធ្វើការវិនិយោគ។

 

លោកមិញ ស៊ីចាយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា បច្ចុប្បន្នខេត្តមានប្រព័ន្ធទឹកស្អាតចំនួន៣កន្លែងនៅតាមឃុំដែលបានបង្កើតឡើងក្រោមកិច្ចសហការគ្នាជាមួយមន្ទីរពាក់ព័ន្ធនិងអង្គការដៃគូរនៅក្នុងខេត្តដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់លើកកម្ពស់អនាម័យសុខភាពនៅតាមទីជនបទ តែប្រជាពលរដ្ឋមួយចំនួនពុំទាន់បានតបណ្ដាញយកទឹកនេះប្រើប្រាស់ទេដោយពួកគាត់សំអាងថាមានតម្លៃថ្លៃ។

 

លោកប្រធានមន្ទីរអះអាងថា ឆ្នាំនេះខេត្តស្ទឹងត្រែងមានគម្រោងពង្រីកសេវាទឹកស្អាតបន្ថែមទៀត ពីព្រោះមានអង្កការដៃគូរសម្រាប់គាំទ្រហិរញ្ញប្បទានចំនួន៣ចូលរួមក្នុងនោះមានអង្គការអភិវឌ្ឍន៍និងភាពជាដៃគូរក្នុងសកម្មភាព ហៅកាត់ថា(DPA) – អង្គការអាស៊ានបម្រើកម្ពុជាហៅកាត់ថា(AOC)-អង្គការសង្គ្រោះសត្វព្រៃកម្ពុជាហៅកាត់ថា(SCW) ក្រោមកិច្ចសហការផ្ទាល់ពីក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ទីរអភិវឌ្ឍន៍ខេត្ត។

 

លោក អ៊ាង សំអូន ប្រធានសហគមន៍ទឹកស្អាតស្រែក្រសាំង បានលើកឡើងថាសហគមន៍កំពុងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាតបណ្ដាញទឹកស្អាតប្រើប្រាស់ ដើម្បីរួមគ្នាលើកកម្ពស់សុខភាពរស់នៅ ទាក់ទិនហ្នឹងការផ្ដល់ទឹកស្អាតជូនគាត់ ក៏យើងខំប្ដេជ្ញានិងបំផុសចលនានេះ ឲ្យគាត់យល់អំពីផ្ដល់ទឹកស្អាតជូនគ្រួសារគាត់ ដើម្បីខិតខំតបណ្ដាញឲ្យដល់គ្រប់ៗគ្រួសារ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពួកគាត់ ដែលចងបានទឹកស្អាតប្រើប្រាស់សម្រាប់ជីវភាពនិងអនាម័យក្នុងគ្រួសាររបស់ពួកគាត់។

 

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងបន្ទាប់ពីមានបណ្ដាញទឹកស្អាតនៅក្នុងខេត្ត មន្ទីរអភិវឌ្ឍន៏ជនបទបង្កើតបានប្រព័ន្ធទឹកស្អាតចំនួន៣កន្លែងបន្ថែមទៀត ទី១នៅឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ទី២នៅឃុំកោះសំពាយ និងទី៣នៅឃុំស្រែក្រសាំងក្នុងស្រុកសៀមបូកដែលមានប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកស្អាតនេះជិត១០០០គ្រួសារក្នុងតម្លៃ១ម៉ែត្រគូប២៥០០រៀលខុសពីតម្លៃនៅក្នុងខេត្តមានតែ១៥០០រៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់