ប្រជាជន ៤ភូមិ នៃសង្កាត់ស្ទឹងមានជ័យ ស្នើដល់រដ្ឋបាលខណ្ឌមានជ័យ ជួយដោះស្រាយបញ្ហាប្រឈម

"

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុង ភូមិដំណាក់ធំ ភូមិដំណាក់ធំ១ ភូមិភ្នាត និងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ បានសំណូមពរ ដល់គណ:អភិបាលខណ្ឌមានជ័យ និងសង្កាត់ ដើម្បីបើកផ្លូវឲ្យទូលាយស្អាតល្អ ហើយដាក់ប្រព័ន្ធលូបង្ហូរទឹកក្នុងមូលដ្ឋាន…

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុង ភូមិដំណាក់ធំ ភូមិដំណាក់ធំ១ ភូមិភ្នាត និងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ បានសំណូមពរ ដល់គណ:អភិបាលខណ្ឌមានជ័យ និងសង្កាត់ ដើម្បីបើកផ្លូវឲ្យទូលាយស្អាតល្អ ហើយដាក់ប្រព័ន្ធលូបង្ហូរទឹកក្នុងមូលដ្ឋាន ពិសេសចុះពិនិត្យឃ្លាំមើលស៊ីម៉ងត៍ និងទីតាំងលាយស៊ីម៉ងត៍ នៅជិតវត្តនន្ទមុនី ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាព ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្ក្រាបការជួញដូរគ្រឿងញៀនផងដែរ ។

 

ប្រជាពលរដ្ឋបានលើកឡើងពីសំណួរ និងសំណូមពរ ឲ្យរដ្ឋបាលខណ្ឌមានជ័យ ជួយដោះស្រាយនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ: ឆ្នាំ២០១៥ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយមានការអញ្ជើញជាអធិបតីភាពដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោក ហៀក ចាន់លាង អភិបាលរង និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមានការចូលររួមពីអស់លោក លោកស្រី មន្ត្រីសាលាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋដែលសរុបប្រមាណ ២០០ នាក់ ។

ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់ ដែលមានប្រមាណ ១៧សំណួរ និងសំណូមពរ ។

 

ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជាជនខាងលើនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ទទួលយកសំណើដើម្បីពិភាក្សាដោះស្រាយជូនប្រជាពលរដ្ឋ ហើយលោកអភិបាលខណ្ឌ ក៏បានជំរុញដល់ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ពេលអភិវឌ្ឍមូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋ ដើម្បីចៀសវាងមានការរិះគន់មកលើអាជ្ញាធរថាអសកម្ម ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានប្ដេជ្ញាចិត្តលុបបំបាត់នូវរាល់ល្បែងស៊ីសង ដែលកំពុងដំណើរការរាល់ថ្ងៃ ដូចជាវង់ល្បែងជល់មាន់ វង់បៀរ ក្នុងមូលដ្ឋានផងដែរ ៕

ដកស្រង់ចេញពីគេហទំព័រដើមអំពិល DAP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់