វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី​ប្រព័ន្ធតាមដាន និងវាយ​តម្លៃផ្ទៃក្នុង​ក្រុង​ស្ទឹង​សែន

កំពង់ធំ ២៤ មិថុនា ២០១៦៖  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ដល់មន្រ្តីរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និងជួយសម្រួលដល់ការងាររដ្ឋបាលក្រុង ឲ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធាន និងអនុប្រធានការិយាល័យផែនការគាំទ្រសង្កាត់ ប្រធានការិយាល័យកិច្ចការនារី មន្រ្តីបច្ចេកទេស ដែលបណ្ដុះបណ្ដាល និងសម្របសម្រួលដោយ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព និង មន្រ្តីព័ត៌មានវិទ្យាខេត្ត។

វគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌនេះ នេះធ្វើឡើងដើម្បីឲ្យរដ្ឋបាលក្រុងស្ទឹងសែនយល់ដឹងបន្ថែមអំពី៖

  • ទស្សនទាននៃការតាមដាន វាយតម្លៃ
  • ការបញ្ចូល និងបញ្ចេញទិន្នន័យតាមប្រព័ន្ធតាមដានវាយតម្លៃ
  • ការរៀបចំផែនការសកម្មភាព ថវិកា និងសូចនាករ
  • ការរៀបចំរបាយការណ៍ និងការបកស្រាយទិន្នន័យ
  • ផែនការបន្ទាប់ និងជំហាននានាដែលត្រូវធ្វើ

ក្នុងកិច្ចដំណើរការនៃវគ្គបណ្ដុះបណ្ដាលនេះសង្កេតឃើញថាមានការចូលរួមជជែក ពិភាក្សាគ្នាយ៉ាងសកម្មពីសិក្ខាកាម៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់