ចៅសង្កាត់ ស្ទឹងមានជ័យ ចុះពិនិត្យស្ថានភាព ខូចខាតផ្ទះ ប្រជាពលរដ្ឋខណៈ មេឃកំពុងភ្លៀង ខ្យល់

ភ្នំពេញ ២៤ សីហា ២០១៥៖ ខណៈមេឃ កំពុងធ្លាក់ភ្លៀង និងលាយឡំ ដោយខ្យល់ខ្លាំង នារសៀលម៉ោង១៤ និង៣០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ លោកមេភូមិ លោកប្រធានមណ្ឌលបានចុះ ពិនិត្យមើល មានករណីខ្យល់ កន្ត្រាក់និងភ្លៀងមួយមេធំ …

ភ្នំពេញ ២៤ សីហា ២០១៥៖ ខណៈមេឃ កំពុងធ្លាក់ភ្លៀង និងលាយឡំ ដោយខ្យល់ខ្លាំង នារសៀលម៉ោង១៤ និង៣០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ លោកមេភូមិ លោកប្រធានមណ្ឌលបានចុះ ពិនិត្យមើល មានករណីខ្យល់ កន្ត្រាក់និងភ្លៀងមួយមេធំ រួចមកធ្វើអោយមានខូចខាតទ្យព្យ សម្បត្តិ និងផ្ទះសំបែង ប្រជាពលរដ្ឋ ចំនួន២គ្រួសារ ស្ថិតនៅផ្លូវ៩០០ម៉ែត្រ ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក សេង សាញ់ បានអោយដឹងថា ផ្ទះគ្រួសារទី១ឈ្មោះធឹម ប៊ិនប្រុស មុខរបរ ជាងផ្សារដែក របើកតំបូល សំយាបផ្ទះ ធ្វើអំពីសង្កីអស់ទំហំ៣×៨ម៉ែត្រ និងគ្រួសារទី២ ឈ្មោះ បេ គីមជួ ខូចខាត់អស់តំបូល មួយសន្លឹក។

បន្ទាប់មកពីចុះពិនិត្យការខូចខាត ផ្ទះប្រជាពលរដ្ឋ រួចមក លោកចៅសង្កាត់ និងក្រុមការងារ បានចុះពិនិត្យប្រព័ន្ឋលូ នៅតាមផ្លូវលំ ក្នុងមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យបន្តទៀត៕

ដកស្រង់ពីគេហទំព័រដើមអំពិល : http://www.dap-news.com/2011-06-14-02-39-55/97777-2015-08-24-09-54-17.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់