សាលាឃុំ រលួស​រៀបចំ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំ​ខែ​មេសា និង​ទិសដៅ​សម្រាប់​ខែ​ឧសភា

សៀមរាប ៣ ឧសភា ២០១៦៖ នៅសាលាឃុំរលួស ស្រុកបា្រសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភាព ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ុំ វ៉ុង មេឃុំរលួស លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកបា្រសាទបាគង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំរលួស មេភូមិគ្រប់ភូមិ និងប្រជាការពារឃុំសរុបចំនួន៤០នាក់។

ជាកិច្ចចាប់ផ្តើម គណៈអធិបតីបានលើកឡើងពីសកម្មភាពការងារប្រចាំខែមេសា ជូនដល់សមាជិកដែលមានវត្តមាននៅទីនេះបានជ្រាបជារបាយការណ៍។ លើសពីនេះទៅទៀត អង្គប្រជុំបានដាក់ចេញទិសដៅការងារអនុវត្តសម្រាប់ខែបន្ទាប់មានដូចខាងក្រោម៖ ១-ពង្រឹងការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ២-បែងចែកវេនប្រចាំការតាមគោលដៅឲ្យបានត្រឹមត្រូវ ៣-ប្រើប្រាស់វិធានការល្បាតទាំងពេលថ្ងៃ និងពេលយប់ ៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សឲ្យបានយល់កាន់តែច្បាស់បន្ថែមទៀត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់