កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​

សៀមរាប ១១ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ ក្រោមអធិបតីភាពឯកឧត្ដម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមប៊ុន ថាឬទ្ធិ អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមានសមាជិកចូលរួមប្រមាណ៧០រូប។

កិច្ចប្រជុំលើកទី១៩នេះ មានកូរ៉ុមចូលរួម (សមាជិកក្រុមប្រឹក្សា) ចំនួន១៨រូប លើ១៩អាសនៈ និងមានរបៀបវារៈចំនួន៦រួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការដឹកនាំ និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត
៧-បញ្ហាផ្សេងៗ

អង្គប្រជុំបានអនុម័តលើរបៀបវារៈនីមួយៗ ដោយទទួលបានសម្លេងគាំទ្រ១៨ លើ១៩អាសនៈ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តសៀមរាប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់