រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពី ការងារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច របស់គម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ និងវគ្គរំលឹកឡើងវិញស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប.ដោយមានសមាសភាពចូលរួមពីមន្ត្រីជំនាញមករាជធានី ខេត្តទូទាំងប្រទេសសរុបប្រមាណ ៥០រូប។
កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តការងារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានអនុវត្តកន្លងមក និងពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារអនុវត្កការងារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច។
កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនេះមានរបៀបវារៈសំខាន់ រួមមាន៖
១. បទបង្ហាញស្តីពីរបាយការណ៍រីកចំរើនក្នុងឆ្នាំ២០១៩ របស់ក្រុមការងារកិច្ចការពារសុវត្ថិភាព ប.ដ.ជ
២. បទបង្ហាញស្តីពីបរិស្ថានក្នុងគម្រោងឃុំ សង្កាត់
៣. បទបង្ហាញវគ្គរំលឹកឡើងវិញស្តីពីរបាយការណ៍វិភាគបរិស្ថានក្នុងគម្រោងឃុំ សង្កាត់ក្នុងសៀវភៅ ភីម
៤. បទបង្ហាញវគ្គរំលឹកឡើងវិញស្តីពីរបាយការណ៍បរិច្ចាគដីធ្លីដោយស្ម័គ្រចិត្តក្នុងគម្រោងឃុំ សង្កាត់ក្នុងសៀវភៅ ភីម
៥. ក្រុមពិភាក្សា និងផ្សេងៗ៕