​កម្មវិធីគ្រប់គ្រងទិន្នន័យ​គម្រោង​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិជួយពង្រឹងការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធិភាព

សៀមរាប ១៩ ឧសភា ២០១៦៖ កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នឹងជួយឲ្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាពដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវសម្រេចឲ្យបាននូវ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព…

សៀមរាប ១៩ ឧសភា ២០១៦៖ កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នឹងជួយឲ្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាពដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវសម្រេចឲ្យបាននូវ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ក្នុងវគ្គពង្រឹងសមត្ថភាពស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

 

កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ Sub-National Project Database (SPD) គឺជាប្រពន្ធ័សម្រាប់គ្រប់គ្រង និងតាមដានគម្រោងរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ដែលប្រព័ន្ធនេះអាចឆ្លុះបញ្ចាំងពីថវិកាដែលបានវិភាជន៍សម្រាប់គម្រោងទាំងនោះ។ ប្រពន័្ធទិន្ន័យនេះត្រូវបានអភិវឌ្ឍឡើងពីប្រពន្ធ័ទិន្ន័យផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ Commune Development Planning Database (CDPD)។

 

ឯកឧត្តម បានបន្ថែមទៀតថា កម្មវិធីនេះជួយបង្កលក្ខណៈងាយស្រួលក្នុងការកត់ត្រានូវគម្រោងអាទិភាព គម្រោងទទួលបានកិច្ចសន្យាបណ្ដោះអាសន្ន និងគម្រោងដែលទទួលបានការអនុវត្តនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ កម្មវិធីនេះនឹងជួយត្រូតពិនិត្យ និងវាយតម្លៃសម្រាប់គម្រោងនីមួយៗដើម្បីធានាឲ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធិភាព។

 

គួរបញ្ជាក់ដែរថា ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ និងសិទ្ធិកុមារនៃក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិនេះ ដើម្បីរំលឹកឡើងវិញ និងបណ្តុះបណ្តាលបន្ថែមដល់ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញនៃមន្ទីរផែនការរាជធានី ខេត្ត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់