ឯកឧត្តម សយ កុសល៖ ក្រុម​ប្រឹក្សា​មូលដ្ឋាន​នឹងមានប្រជាប្រិយភាពបោះឆ្នោតពីពលរដ្ឋ បើអនុវត្តតាមការងារគណនេយ្យ​ភាព​សង្គម

កំពង់ឆ្នាំង ១៦ សីហា ២០១៦៖ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា បើក្រុមប្រឹក្សាមូលដ្ឋានយល់ដឹងអោយបានស៊ីជម្រៅទៅលើការងារគណនេយ្យភាពសង្គម…

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

 

កំពង់ឆ្នាំង ១៦ សីហា ២០១៦៖ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា បើក្រុមប្រឹក្សាមូលដ្ឋានយល់ដឹងអោយបានស៊ីជម្រៅទៅលើការងារគណនេយ្យភាពសង្គម និងអនុវត្តតាមការងារនេះ នោះនឹងមានប្រជាប្រិយភាពនៃការបោះឆ្នោតពីប្រជាពលរដ្ឋ។

ឯកឧត្តម សយ កុសល មានប្រសាសន៍ដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដល់អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តគោលដៅ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅខេត្តកំពង់ឆ្នាំង។

ឯកឧត្តម សយ កុសល មានប្រសាសន៍បន្តថា ការអនុវត្តការងារគណនេយ្យភាពសង្គមនេះនឹងអាចស្រូបយកសំលេងពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។  ការងារនេះបង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈការលើកឡើងពីផែនការឲ្យប្រជាពលរដ្ឋបានដឹង។ សមត្ថភាពនេះអាចបង្ហាញតាមរយៈការអោយពិន្ទុពីប្រជាពលរដ្ឋ។

ការងារគណនេយ្យភាពសង្គមគឺជាឧករណ៍មួយដែលបិទផ្សាយផ្ទាំងព័ត៌មានជូនប្រជាពលរដ្ឋអោយបានដឹងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ ការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋាន ថវិកា ស្តង់ដារការងារ នៅរដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា និងជាយន្តការដែលជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋទាក់ទងនឹងការផ្តល់សេវា។

ការងារគណនេយ្យភាពសង្គមជាការឆ្លុះបញ្ចាំងការបំពេញការងាររបស់មន្ត្រីផ្តល់សេវា និងអង្គភាពផ្តល់សេវានៅមូលដ្ឋាន។ ប្រជាពលរដ្ឋអាចតាមដាន និងស្វែងរកចំណុចខ្សោយរបស់អង្គភាពផ្តល់សេវាមូលដ្ឋានដើម្បីកែលម្អអោយប្រសើរឡើង។ នេះជាប្រសាសន៍ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

វគ្គនេះត្រូវបានសហការរៀបចំរយៈពេល៣ថ្ងៃ (១៦-១៨ សីហា ២០១៦) ដោយអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋាន គ.អ.ប.ប ដែលមានអ្នកចូលរួមចំនួនប្រមាណ៤០នាក់៕ NCDDS

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់