ការ​​បើក​ចំហរ​​ព័ត៌មាន​​សាធារណៈ​ និង​​ការ​​ដោះ​ស្រាយ​​បញ្ហា​​សហគមន៍​​ ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​អភិបាលកិច្ច​ល្អ​

បន្ទាយមានជ័យ ២៥ វិច្ឆិកា ២០១៤៖ ” ការបើកចំហព័ត៌មានសាធារណៈ និងដោះស្រាយបញ្ហាសហគមន៍ ជាដំណើរឆ្ពោះទៅរកអភិបាលកិច្ចល្អ”…

បន្ទាយមានជ័យ ២៥ វិច្ឆិកា ២០១៤៖ “ការបើកចំហព័ត៌មានសាធារណៈ និងដោះស្រាយបញ្ហាសហគមន៍ ជាដំណើរឆ្ពោះទៅរកអភិបាលកិច្ចល្អ” នេះជាប្រធានបទសិក្ខាសាលាថ្នាក់ខេត្ត ដែលមន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធខេត្តបន្ទាយមានជ័យ និងមន្ត្រីដៃគូអភិវឌ្ឍ បានចូលរួមផ្តល់មតិយោបល់ និងអនុសាសន៍ កាលពីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៤ នៅខេត្តបន្ទាយមានជ័យ។

លោក សារិន សាយ នាយករងអង្គការទ្រទ្រង់ភូមិ (VSG) បាននិយាយថា ការបង្កើនអភិបាលកិច្ចល្អ និងបង្កើនការទទួលបាន ព័ត៌មានសាធារណៈ សម្រាប់សាធារណជន និងអាជ្ញាធរមូលដ្ឋាន គឺរួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីអនុវត្តការគ្រប់គ្រង និងបើកចំហរព័ត៌មានដល់ថ្នាក់ស្រុក និងឃុំ ព្រមទាំងបង្កើនការយល់ដឹងដល់ក្រុមគោលដៅ អំពីសិទ្ធិទទួលបានព័ត៌មានសាធារណ:។ លើសពីនេះផងដែរ ការបង្កើនអភិបាលកិច្ចល្អ គឺអាចជួយពង្រឹងសមត្ថភាព អង្គការសង្គមសស៊ីវិលធ្វើការនៅថ្នាក់ក្រោមជាតិ បង្កើនការពិភាក្សារបស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋសភា មន្ត្រី អ.ស.ប អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយស្តីពីសិទ្ធិទទួលបានព័ត៌មាន។

ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមអង្កេតមើលការពិភាក្សារបស់សិក្ខាកាម ដោយសិក្ខាកាមបានលើបញ្ហាជាច្រើន រួមទាំងសំណូមពររបស់ពលរដ្ឋ ទាក់ទងនឹងទិន្នផលទាប ចំណាយដើមខ្ពស់ ខ្វះបង្គន់អនាម័យ ខ្វះទីផ្សារ និងតម្លៃស្រូវ ដំឡូងមី  ពោត ធ្លាក់ចុះ បញ្ហាផ្លូវថ្នល់ខូចលំបាកធ្វើដំណើរ ឬដឹកកសិផល បទល្មើសក្នុងសហគមន៍ព្រៃឈើ សហគមន៍នេសាទ ប៉ុស្តិ៍សុខភាព និងសេវាសុខភាពនៅឆ្ងាយ សាលារៀនចាស់ទ្រុឌទ្រោម  កង្វះសាលាមត្តេយ្យសហគមន៍ បញ្ហាចំណាកស្រុក ជំងឺគ្រុនឈាមច្រើន សហគមន៍គ្មានថវិកាល្បាត និងបញ្ហាជីវភាពទូទៅជាដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានឆ្លើយតបលើបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើង បានមួយចំនួន និងប្រមូលយកបញ្ហាដែលមិនទាន់បានដោះស្រាយ ដើម្បីដោះស្រាយបញ្ហាពេលក្រោយ ដោយសង្ឃឹមថាចាប់ពីពេលនេះតទៅអនាគត នឹងធ្វើអោយសហគមន៍កាន់តែពេញចិត្ត ជឿជាក់លើអាជ្ញាធរមូលដ្ឋានជាងមុន ដោយនឹងមានការដោះស្រាយបញ្ហាដ៏សមស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន៕
ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់