ឯកឧត្តម​អនុប្រធាន​ប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប ផ្តល់​ដំណោះស្រាយ​​លើ​បញ្ហា ​នៃ​កា​រអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៥

ភ្នំពេញ ២៥ សីហា ២០១៥៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានចូលរួមក្នុងពីបិទកិច្ចប្រជុំជាមួយរាជធានី ខេត្ត ស្ដីពីគ្រប់គ្រងការអនុវត្ត ផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៥ នៃ …

ភ្នំពេញ ២៥ សីហា ២០១៥៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានចូលរួមក្នុងពីបិទកិច្ចប្រជុំជាមួយរាជធានី ខេត្ត ស្ដីពីគ្រប់គ្រងការអនុវត្ត ផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៥ នៃផែនការអនុវត្តបីឆ្នាំទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ១០ឆ្នាំ ព្រមទាំងផ្តល់នូវដំណោះស្រាយ និងអនុសាសន៍សំខាន់ៗ មួយចំនួន ចំពោះបញ្ហាប្រឈមនានាដែលបានលើកឡើងក្នុងកិច្ចប្រជុំ៖

 

  • ខេត្តជួយសម្របសម្រួលឃុំ សង្កាត់ក្នុងការរៀបចំសំណើសុំឥណទានសម្រាប់ទូទាត់គម្រោង ដែលបានអនុវត្តចប់ និងផ្ញើមកថ្នាក់ជាតិ ដើម្បីពិនិត្យ និងការដោះស្រាយ។
  • មូលនិធិក្រុង ស្រុកដែលគាំទ្រដោយស៊ីដា បើចំណាយខុសនីតិវិធីត្រូវសងគេវិញ។ ដូច្នេះ ខេត្តត្រូវតាមដាន និងជួយគាំទ្រក្រុង ស្រុក ដើម្បីអនុវត្តគម្រោងក្រុង ស្រុកឱ្យបានច្បាស់ លាស់ និងប្រកបដោយតម្លាភាព។  ជាមួយគ្នានេះដែរ ខេត្តគួរជួយគាំទ្រក្រុង ស្រុក ដើម្បី អនុវត្តគម្រោងដែលគាំទ្រមូលនិធិដោយស៊ីដាឱ្យបានចប់ក្នុងឆ្នាំ២០១៥ ពោលគឺពុំគួរបន្តឱ្យ មានអធិរេកក្នុងឆ្នាំ២០១៦ទេ។
  • មូលនិធិក្រុង ស្រុកគាំទ្រដោយស៊ីដា និងបានចំណាយក្នុងឆ្នាំ២០១៣ ស៊ីដាមិនគាំទ្រទេ។ ខេត្តគួរជូនព័ត៌មានដល់ក្រុង ស្រុកអំពីបញ្ហានេះ។
  • ជាមួយគ្នានេះដែរ វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តមូលនិធិក្រុង ស្រុក ក៏នឹងលើក យកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់ គ.ជ.អ.ប ដែលគ្រោងរៀបចំឡើងនៅដើមខែកញ្ញាខាង មុខនេះ។
  • លេខាធិការដ្ឋាន គ.ជ.អ.ប នឹងណែនាំរាជធានី ខេត្តអំពីការធ្វើវិសោធនកម្មនៃសេចក្តី សម្រេចរួមឆ្នាំ២០១៥។ ជាគោលការណ៍ លេខាធិការដ្ឋានត្រូវការសន្សំថវិកាសម្រាប់ឆ្នាំ ២០១៦ ដូច្នេះ លេខាធិការដ្ឋាននឹងពិនិត្យពិចារណាអំពីសំណើវិសោធនកម្មនេះ។
  • រាជធានី ខេត្តត្រូវសម្របសម្រួល និងធានាថា ទីប្រឹក្សាក្រុង ស្រុកនឹងមិនត្រូវបានដកមក បំពេញការងារនៅមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនោះទេ ទោះបី មានការសម្រេចតែង តាំងរួចហើយក៏ដោយ។ ដូច្នេះ ទីប្រឹក្សាក្រុង ស្រុកទាំងអស់ត្រូវបន្តបម្រើការងារនៅតាម ក្រុង ស្រុកនីមួយៗ (១នាក់ទទួលគាំទ្រមួយស្រុក) ដដែល  ដើម្បីធានាប្រសិទ្ធភាពក្នុងការ ជួយគាំទ្របច្ចេកទេសដល់រដ្ឋបាលក្រុង ស្រុក។  អាស្រ័យហេតុនេះ សូមរាជធានី ខេត្ត មេត្តា យោគយល់ពីបញ្ហានេះ។
  • ក្នុងពេលដ៏ខ្លីខាងមុខនេះ រាជធានី ខេត្តរួមមានសាលាខេត្ត និងបណ្តាមន្ទីរ អង្គភាពជំនាញ នានានឹងអនុវត្តនូវ ថវិកាតាមកម្មវិធី តាមរយៈការរៀបចំផែនការសកម្មភាព និងថវិការបស់ ខ្លួនដោយផ្អែកលើសូចនាករច្បាស់លាស់។ ដូច្នេះ រាជធានី ខេត្តត្រូវរៀបចំខ្លួន និងសិក្សា ស្វែងយល់ជាបណ្តើរៗ ដើម្បីត្រៀមអនុវត្តការងារនេះ។
  • ស្នើរាជធានី ខេត្តមេត្តាជួយពិនិត្យ និងធានាការលាលែង ឬការព្យួរពីការងាររបស់ទីប្រឹក្សា និងបុគ្គលិកកិច្ចសន្យាមួយចំនួន ព្រោះនៅមានបុគ្គលិកជាង១០០នាក់ទៀតដែលកំពុង បម្រើការងារជាទីប្រឹក្សា ឬបុគ្គលិកកិច្ចសន្យាផង និងជាមន្ត្រីរាជការផង។
  • ស្នើរាជធានី ខេត្តមេត្តាជួយតាមដាន និងធានាមិនឱ្យមានការទទួលបាននូវប្រាក់បេសកកម្ម ពីប្រភពពីរ ឬបី ដូចជា ទូទាត់ថវិការដ្ឋផង និងពីគម្រោងនានាផង។
  • ស្នើរាជធានី ខេត្តមេត្តាពិនិត្យ និងធានាការប្រើប្រាស់រថយន្តរបស់ គ.ជ.អ.ប ឱ្យចំទិសដៅ គឺសម្រាប់គាំទ្រការអនុវត្តកម្មវិធីជាតិ៕

 

Download វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្ត ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៥ (ផ.ស.ថ ២០១៥ ) របស់ផអ៣ ដំណាក់កាលទី២។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់