កិច្ច​ប្រជុំ​ស្ដីពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ដំណើរការ​អនុវត្ត​ការងារ​សេវា​សង្គម​ឆមាស​ទី​១​ឆ្នាំ​២០១៤

ភ្នំពេញ ១១ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រពីកម្មវិធីសិទ្ធិកុមារ នៃអង្គការយូនីសេហ្វ បានរៀបចំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃដំណើរការ អនុវត្តការងារ សេវាសង្គម ឆ្នាំ២០១៤ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ ទីស្ដីការ ក្រសួងមហាផ្ទៃ។

ភ្នំពេញ ១១ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រពីកម្មវិធីសិទ្ធិកុមារ នៃអង្គការយូនីសេហ្វ បានរៀបចំ កិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃដំណើរការអនុវត្តការងារសេវាសង្គមឆ្នាំ២០១៤ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំទីស្ដីការ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត តំណាងរតនាគារខេត្ត ទីប្រឹក្សាហិរញ្ញវត្ថុខេត្ត មន្ត្រីអនុវត្តការងារ សេវាសង្គម ថ្នាក់ខេត្ត ស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីស្រុក នៃខេត្តគោលដៅទាំង៩ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី រតនាគារជាតិ និងអ្នកពាក់ព័ន្ធនានា ចំនួនប្រមាណ ១០៧នាក់។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១). ឆ្លុះបញ្ចាំង និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្តផែនការរបស់មូលនិធិឃុំ សង្កាត់ ផ្នែកសេវាសង្គម រយៈ០៦ខែដើមឆ្នាំ២០១៤ (២). កំណត់បញ្ហាប្រឈម ដំណោះស្រាយ និងធ្វើផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញការអនុវត្តមូលនិធិឃុំ សង្កាត់ផ្នែកសេវាសង្គមឱ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា (៣). សំណូមពរ និងអនុសាសន៍។

មានមតិបើកកិច្ចប្រជុំឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ លើកឡើង ពីសារៈសំខាន់នៃការគាំទ្ររបស់អង្គការយូនីសេហ្វ នៅក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ «អង្គការយូនីសេហ្វ បានជួយគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសប្រព័ន្ធហិរញ្ញវត្ថុតាមរយៈប្រព័ន្ធរបស់រតនាគារជាតិកម្ពុជា និងបានផ្ដល់ថវិកាឆន្ទានុសិទ្ធិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

ក្នុងឱកាសនោះដែរ  ឯកឧត្ដម ង៉ាន់ ចំរើន បានជម្រាបដល់សមាជិកអង្គប្រជុំទាំងមូល ត្រូវយកចិត្តទុកដាក់ ពិភាក្សា ពីបញ្ហាប្រឈម នានា ដែលកើតមានកន្លងមក និងស្វែងរកដំណោះស្រាយសមស្របដើម្បីធានាការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៤ ឲ្យទទួលបានជោគជ័យ។

ឯកឧត្ដម ង៉ាន់ ចំរើន បានលើកឡើងពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមក នឹងត្រូវស្វែងរកដំណោះស្រាយរួមមាន៖ (១).  ការអនុវត្តថវិកាអតិរេក (២). យន្តការគាំទ្រពីថ្នាក់ខេត្ត ស្រុកទៅឃុំ សង្កាត់គោលដៅ (៣). បញ្ហាទំនាក់ទំនងព័ត៌មាន និងផ្ដល់ព័ត៌មាន។

ឯកឧត្ដម ង៉ាន់ ចំរើន បានស្នើឱ្យមានការជជែកពិភាក្សាគ្នាដោយស្មោះត្រង់ ដើម្បីឱ្យប្រព័ន្ធរចនាសម្ព័ន្ធ និងការគាំទ្រ របស់គម្រោងសិទ្ធិកុមារនេះ អាចឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពពង្រីកទៅអនុវត្តនៅឃុំ សង្កាត់គោលដៅដទៃទៀត។

បន្ទាប់មកអង្គប្រជុំបានស្ដាប់បទបង្ហាញពី (១). វឌ្ឍនភាព និងបញ្ហាប្រឈម (២). បទពិសោធន៍នៃការគាំទ្រឃុំ សង្កាត់ ក្នុងការអនុវត្តមូលនិធិឃុំ សង្កាត់ និងបញ្ហាប្រឈមនានាផ្នែកសេវាសង្គមរយៈពេល០៦ ខែដើមឆ្នាំ២០១៤ (៣). បទបង្ហាញ ពីបញ្ហាប្រឈម ក្នុងការរៀបចំផែនការ និងការអនុវត្តមូលនិធិឃុំ សង្កាត់រួមទាំងការសុំ និងការទូទាត់ថវិកា ផ្នែកសេវាសង្គម រយៈ០៦ ខែដើមឆ្នាំ២០១៤៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់