វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​​យេនឌ័រ ដើម្បី​គណនេយ្យ​ភាព​សង្គម

ភ្នំពេញ ៩ មិថុនា ២០១៤៖ នៅមជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចល្អក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៩-១១ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីយេនឌ័រ ដើម្បី គណនេយ្យភាពសង្គម  ក្រោមកិច្ចសហការរវាងការិយាល័យសម្របសម្រួលគម្រោង (PCO) នៃគម្រោង អភិបាលកិច្ចល្អមូលដ្ឋាន  (DFGG) ក្រសួងមហាផ្ទៃ និងអង្គការសីលការ។

 

ភ្នំពេញ ៩ មិថុនា ២០១៤៖ នៅមជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចល្អក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៩-១១ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំ

វគ្គបណ្ដុះបណ្ដាលស្ដីពីយេនឌ័រ ដើម្បីគណនេយ្យភាពសង្គម  ក្រោមកិច្ចសហការរវាងការិយាល័យសម្របសម្រួលគម្រោង (PCO) នៃគម្រោង

អភិបាលកិច្ចល្អមូលដ្ឋាន  (DFGG) ក្រសួងមហាផ្ទៃ និងអង្គការសីលការ។

  

នេះជាវគ្គបណ្ដុះបណ្ដាលលើកទីពីរហើយ ដែលការិយាល័យសម្របសម្រួលគម្រោង និងអង្គការសីលការបានសហការរៀបចំឡើង ដោយវគ្គ

បណ្ដុះបណ្ដាលលើកទីមួយធ្វើឡើងចាប់ពីថ្ងៃទី ០២-០៤ ខែមិថុនា ឆ្នាំ២០១៤ ក្នុងគោលបំណងបង្កើនការយល់ដឹងពីការលើកកម្ពស់ និងការបញ្ជ្រាប

យេនឌ័រក្នុងគណនេយ្យភាពសង្គមនៅកម្ពុជា។

 

វគ្គបណ្ដុះបណ្ដាលនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ជូញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ធីតា ឃឹស ប្រធានអង្គការ

សីលិការ  លោក ប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន និងមានការចូលរួមពីអភិបាលរងរាជធានី ខេត្ត ចំនួន១២រូប ដែលទទួលបន្ទុក

កិច្ចការស្ត្រី និងកុមារ និងតំណាងអង្គភាពពាក់ព័ន្ធនានា សរុបចំនួន៣៤នាក់។

 

មានមតិសំណេះសំណាលបើកវគ្គបណ្ដុះបណ្ដាលនេះ លោកជំទាវ ជូញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ចំពោះ

វត្តមានរបស់លោកជំទាវដែលជាថ្នាក់ដឹកនាំរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានាក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ លោកជំទាវក៏បានផ្ដាំផ្ញើដល់សិក្ខាកាម

ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ដោយត្រូវស្វែងយល់ពីមេរៀន និងចែករំលែកបទពិសោធន៍ល្អៗពីការអនុវត្តកន្លងមក

ដល់សិក្ខាកាមដទៃទៀតសម្រាប់យកទៅបំពេញតួនាទីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបន្តទៀត។

 

បន្ទាប់មកសិក្ខាកាមទាំងអស់បានបែងចែកក្រុមពិភាក្សា និងចែករំលែកបទពិសោធន៍តាមរយៈកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបី រួមមាន៖

(១). បរិបទអភិបាលកិច្ចល្អបែបប្រជាធិបតេយ្យនៅកម្ពុជា-បញ្ហាយេនឌ័រ (២). ការអភិវឌ្ឍថ្មីៗ កំណែទម្រង់ថ្មីៗ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ

តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ ផ្តោតលើគណនេយ្យភាពសង្គម (៣).

គោលនយោបាយផែនការ និងគម្រោង (យេនឌ័រ)៖ គោលនយោបាយថ្នាក់ជាតិថ្មីៗ យុទ្ធសាស្ត្រ ក្របខ័ណ្ឌការងារស្ថាប័ន (នារីរតនៈទី៣) ក្នុងការ

លើកកម្ពស់សមភាពយេនឌ័រ។

 

វគ្គបណ្ដុះបណ្ដាលនេះបានប្រារព្ធតាមរបៀបវារៈសំខាន់ៗដែលបានគ្រោងទុករួមមាន៖ (១). អភិបាលកិច្ចបែបប្រជាធិបតេយ្យក្នុងបរិបទកម្ពុជា

(២). ទស្សនទាននៃអភិបាលកិច្ចល្អ និងបែបប្រជាធិបតេយ្យ (៣). ទស្សនទាននៃគណនេយ្យភាពសង្គម (៤). ការអនុវត្តគណនេយ្យភាពសង្គមនៅកម្ពុជា

(៥). ការបញ្ជ្រាបយេនឌ័រ (៦). ផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពី

ខែកក្កដា ឆ្នាំ២០១៣ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ

ថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី

យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈ

ការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ផែនការយុទ្ធសាស្ត្រនេះ គឺជាផែនទីបង្ហាញផ្លូវដល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តការងារគណនេយ្យសង្គមក្នុងក្របខ័ណ្ឌនៃកម្មវិធីសម្រាប់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់