គណនេយ្យ​ភាព​សង្គម​​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​មុខងារ​ និង​ធនធាន​ដែល​បាន​ផ្ទេរ​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

"

ភ្នំពេញ ២៧ កុម្ភៈ ២០១៥៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា «ការផ្ទេរមុខងារទទួលបានជោគជ័យ លុះត្រាមានការជួយជ្រោមជ្រែងពីរដ្ឋបាលថ្នាក់ក្រោមជាតិខ្លួនឯង។ ការផ្ទេរមុខងារមិនអាចទទួលជោគជ័យត្រឹមតែមានការផ្ទេរមុខងារពីថ្នាក់ជាតិទេ»។…

ភ្នំពេញ ២៧ កុម្ភៈ ២០១៥៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា «ការផ្ទេរមុខងារទទួលបានជោគជ័យ លុះត្រាមានការជួយជ្រោមជ្រែងពីរដ្ឋបាលថ្នាក់ក្រោមជាតិខ្លួនឯង។ ការផ្ទេរមុខងារមិនអាចទទួលជោគជ័យត្រឹមតែមានការផ្ទេរមុខងារពីថ្នាក់ជាតិទេ»។ 

 

ឯកឧត្តម បានលើកឡើងយ៉ាងដូចនេះក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គមឆ្នាំ ២០១៤ និងរៀបចំផែនការឆ្នាំ២០១៥ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានការចូលរួមពីក្រុមការងាររដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ តំណាងក្រសួង មន្ទីរ សរុបប្រមាណ១៩៩ នាក់។

 

ការផ្ទេរមុខងារ និងគណនេយ្យភាពសង្គម គឺជាការងារស្នូលមួយក្នុងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៣ នេះ។ ការងារទាំង២នេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

 

ឯកឧត្តម ង៉ាន់ ចំរើន ក៏បានលើកឡើងផងដែរថា លេខាធិការដ្ឋានគ.ជ.អ.ប បានសម្របសម្រួលអោយមានការផ្ទេរមុខងារ ធនធាន និងប្រគល់សិទ្ធិអំណាចក្នុងការប្រមូលចំណូលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហេតុនេះ គណៈអភិបាល ក្រុមប្រឹក្សា និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិទំាងអស់ត្រូវជួយជំរុញប្រព័ន្ធត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ តាមរយៈយន្តការគណនេយ្យភាពសង្គមនេះ អោយដំណើរការប្រកបដោយប្រសិទ្ធភាព។

 

គួរបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលដំបូងនៃការសាកល្បងគណនេយ្យភាពសង្គមនេះ ត្រូវបានអនុវត្តនៅស្រុកគោលដៅចំនួន២២ នៃខេត្តចំនួន១២ និងគ្រោងរើសយកស្រុកចំនួន៥០ បន្ថែមទៀតក្នុងឆ្នាំ២០១៦ខាងមុខ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់