រដ្ឋបាល​​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ​នឹង​​មាន​​សៀវភៅ​​គោល​​សម្រាប់​​ការ​​អនុវត្ត​​កិច្ច​ការ​រដ្ឋបាល​ស្រប​គ្នា​មួយ​

ព្រះសីហនុ ២១ ធ្នូ ២០១៥៖ សៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាឧបករណ៍ស្តង់ដារមួយដែលមានសារសំខាន់ចាំបាច់មួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្ត គ្រប់គ្រង ចាត់ចែង និងរៀបចំកិច្ចការរដ្ឋបាលឲ្យមានលក្ខណៈត្រឹមត្រូវ និងមានភាពសមស្របគ្នានៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល…

ព្រះសីហនុ ២១ ធ្នូ ២០១៥៖ សៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាឧបករណ៍ស្តង់ដារមួយដែលមានសារសំខាន់ចាំបាច់មួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្ត គ្រប់គ្រង ចាត់ចែង និងរៀបចំកិច្ចការរដ្ឋបាលឲ្យមានលក្ខណៈត្រឹមត្រូវ និងមានភាពសមស្របគ្នានៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល។

 

នេះជាការលើកឡើងរបស់ ឯកឧត្តម សរ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅណែនាំពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ។

 

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ការអនុវត្តកិច្ចការរដ្ឋបាលបានត្រឹមត្រូវ និងមានប្រសិទ្ធភាពគឺជារឿងសំខាន់ និងចាំបាច់ហេតុនេះក្រសួងមហាផ្ទៃបានរៀបចំ សហការជាមួយអ្នកជំនាញ និងមានការពិគ្រោះយោបល់ជាច្រើនដងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការចងក្រងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ 

 

ឯកឧត្តម សរ វរិន ក៏បានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីយកមេរៀននេះទៅបណ្ដុះបណ្ដាលបន្តដល់អ្នកពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូលអនុវត្តតាមសៀវភៅណែនាំពីកិច្ចការរដ្ឋបាលនេះ។

 

ដើម្បីឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានសមត្ថភាពក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់ខ្លួនឲ្យមានបទដ្ឋានច្បាស់លាស់ និងមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃដោយមានការសហការជាមួយអង្គការ GIZ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានការចូលរូមពីនាយករដ្ឋបាល និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្តសរុបប្រមាណជា៥០រូប នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូ ឆ្នាំ២០១៥៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់