ឯកឧត្ដម ស ខេង៖ វិញ្ញាសា​ថ្មី​ឆ្នាំ​២០១៥-២០១៧ “ការ​ផ្ទេរ​អំណាច​ទៅ​ថ្នាក់​ក្រោម​ជាតិ” (មាន​សំលេង)

ភ្នំពេញ ២៣ កុម្ភៈ ២០១៥៖ ចំណុចគន្លឹះ នៃការអនុវត្ត ផែនការអនុវត្ត រយៈពេលបីឆ្នាំ ដំណាក់កាលទី២ (ផអ៣ទី២ ២០១៥-២០១៧) នៃកម្មវិធីជាតិ គឺការប្រមូលផ្ដុំ ការខិតខំប្រឹងប្រែង ដើម្បីផ្ទេរអំណាច ទៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ឯកឧត្តម ស ខេង បានមានប្រសាសន៍ នៅក្នុងសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ នេះគឺជាវិញ្ញាសាថ្មី បន្ថែមទៀត ទាក់ទងនឹង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

 

ភ្នំពេញ ២៣ កុម្ភៈ ២០១៥៖ ចំណុចគន្លឹះ នៃការអនុវត្ត ផែនការអនុវត្ត រយៈពេលបីឆ្នាំ ដំណាក់កាលទី២ (ផអ៣ទី២ ២០១៥-២០១៧) នៃកម្មវិធីជាតិ គឺការប្រមូលផ្ដុំការខិតខំប្រឹងប្រែង ដើម្បីផ្ទេរអំណាច ទៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ឯកឧត្តម ស ខេង បានមានប្រសាសន៍ នៅក្នុងសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ នេះគឺជាវិញ្ញាសាថ្មី បន្ថែមទៀត ទាក់ទងនឹង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ឯកឧត្ដម ស ខេង ថ្លែងថា រហូតមកដល់ពេលនេះ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង នៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងកែសម្រួលជាថ្មី ព្រមទាំងបានដំណើរការប្រកបដោយភាពរលូន។ សិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចាត់ចែងបុគ្គលិក នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានធ្វើប្រតិភូកម្មជាបណ្ដើរៗ ដើម្បីពង្រឹងគណនេយ្យភាពរបស់មន្ត្រី បុគ្គលិកទាំងនោះចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្ដម ស ខេង បន្តទៀតថា កិច្ចការដែលត្រូវយកចិត្តទុកដាក់ក្នុងការផ្ទេរការគ្រប់គ្រងមន្ត្រី ទោះបីមិនទាន់មានល័ក្ខខ័ណ្ឌដោយឡែកនៃការគ្រប់គ្រងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ ការផ្ទេរនេះគឺដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ហើយនិងការកសាងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីនៅពេលដែលផ្ទេរអំណាចទៅនោះ មន្ត្រីទាំងអស់នោះអាចនឹងមានលទ្ធភាពទទួលខុសត្រូវលើតួនាទី ភារកិច្ច និងសិទ្ធិអំណាចដែលបានទទួល [ឬ]ដែលបានប្រគល់ទៅ ។

ឯកឧត្ដម ស ខេង ថ្លែងដូច្នេះថា៖ «ទោះបីមិនទាន់បានលទ្ធផលល្អត្រចះត្រចង់ក៏ដោយ យើងក៏ខិតខំធ្វើកិច្ចការនេះ ប៉ុន្តែយើងឃើញថា មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិបានយកចិត្តទុកដាក់ ដើម្បីអនុវត្តទៅតាមគោលការណ៍នៃការគ្រប់គ្រងមន្ត្រីនេះ»៕ NCDDS

ស្តាប់សំលេង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់