ក្រសួងបរិស្ថាន​ និង​​​រដ្ឋបាលខេត្ត​សៀម​រាប ​ប្តេជ្ញា​​ចូល​រួម​​​ការ​​​បន្សុំា​​​នឹង​​​ការ​​ប្រែប្រួល​អាកាស​ធាតុ​​

សៀមរាប ៣ វិច្ឆិកា ២០១៥៖ ក្រសួងបរិស្ថាន បាននឹងកំពុងជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈជំនួយបច្ចេកទេស សម្ភារៈ ការពង្រឹងសមត្ថភាព និងពង្រឹងបន្ថែមថវិកាផងដែរ…

សៀមរាប ៣ វិច្ឆិកា ២០១៥៖ ក្រសួងបរិស្ថាន បាននឹងកំពុងជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈជំនួយបច្ចេកទេស សម្ភារៈ ការពង្រឹងសមត្ថភាព និងពង្រឹងបន្ថែមថវិកាផងដែរ។

 

នេះជាការលើកឡើងរបស់ឯកឧត្តម យិន គឹមសៀន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាស្តីពីការកសាងភាពធន់ និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ដែលរៀបចំដោយ UNCDF។

 

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ដោយសារនៅឆ្នាំ២០១២ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានត្រឹមតែ៨% ប៉ុណ្ណោះនៃហិរញ្ញប្បទានអាកាសធាតុ ដូច្នេះរដ្ឋាភិបាលបានរៀបចំ និងដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ សម្រាប់ឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងជាត្រីវិស័យតម្រង់ទិស ដល់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំវិធានការជាក់លាក់នឹងសមស្របក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

 

ខេត្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តែងតែទទួលរងផលប៉ះពាល់ពីបញ្ហាការប្រែប្រួលអាកាសធាតុ។ ទោះយ៉ាងខេត្តសៀមរាប ក៏បានជួបប្រទះនឹងគ្រោះទឹកជំនន់ដែលបានធ្វើឲ្យមានការខូចខាតរចនាសម្ព័ន្ធ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

 

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍បញ្ជាក់ថា ដើម្បីបន្សុំានឹងការប្រែប្រួលអាកាសធាតុ រដ្ឋបាលខេត្តសៀមរាប បានប្រឹងប្រែងដាក់បញ្ចូលនូវបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្នុងផែនការវិនិយោគរបស់ក្រុង ស្រុក និងឃុំ សង្កាត់។

 ឯកឧត្តមបានបន្ថែមថា ជាក់ស្តែង ២ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តសៀមរាប មិនមានបញ្ហាគ្រោះទឹកជំនន់កើតឡើងទៀតឡើយដោយសាររដ្ឋបាលខេត្តបានរៀបចំធ្វើផ្លូវពង្វាងទឹកជំនន់ និងបានរៀបចំធ្វើប្រឡាយទឹកដើម្បីឲ្យប្រជាពលរដ្ឋស្រោចស្រពដំណាំ និងធ្វើស្រែនារដូវប្រាំង៕ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់