ព្រឹទ្ធសភា​បើកចំហរ​ព័ត៌មាន​ និង​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ លើ​កយក​បញ្ហា​ដោយ​ផ្ទាល់​មក​ដោះស្រាយ​ (AKP)

ភ្នំពេញ ២៤ តុលា ២០១៤៖ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងថាវេទិកា សាធារណៈអាចធ្វើឱ្យ ព្រឹទ្ធសភាអាចស្ដាប់មតិយោបល់ និងទទួលបានសំណូមពរ ក៏ដូចជាបញ្ហា ប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋ សម្រាប់អនុវត្ដលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់មូលដ្ឋានតាមរយៈការជួយរិះរកវិធីសាស្រ្ដ ដោះស្រាយបញ្ហាកង្វល់របស់ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ភ្នំពេញ ២៤ តុលា ២០១៤៖ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងថាវេទិកាសាធារណៈអាចធ្វើឱ្យ ព្រឹទ្ធសភាអាចស្ដាប់មតិយោបល់ និងទទួលបានសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋ សម្រាប់អនុវត្ដលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់មូលដ្ឋាន តាមរយៈការជួយរិះរកវិធីសាស្រ្ដ ដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ឯកឧត្តមបានថ្លែងបែបនេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ក្នុងវេទិកាស្ដីពីការបើកចំហព័ត៌មានសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ក្នុងដំណើរឆ្ពោះទៅរកអភិបាលកិច្ចល្អ។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្ដែងរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាមានការប្ដេជ្ញាខ្ពស់ក្នុងការបន្ដអនុវត្ដកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្ដពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយពង្រឹងគុណភាព និង ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ការបង្កើត និងដាក់ឱ្យអនុវត្ដប្រើប្រាស់នូវស្ដង់ដារសេវាសាធារណៈនៅថ្នាក់ មូលដ្ឋាន។

ឯកឧត្តមអនុប្រធានទី១បានបន្ដថា ការកំណែទម្រង់នេះដើម្បីសំដៅធានាឱ្យរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិបំពេញ ការងារ ដោយមានការចូលរួមប្រកបដោយគណនេយ្យភាព តម្លាភាព និង ការឆ្លើយ ក្នុងការផ្ដល់សេវាសាធារណៈសម្រាប់ រួមចំណែកការអភិវឌ្ឍមូលដ្ឋាន សង្គម និងសេដ្ឋកិច្ចជាតិ។

លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានចាត់ទុកថា ការរៀបចំវេទិកានេះគឺជាបរិបទ ថ្មីមួយ ដែលព្រឹទ្ធសភា ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលបើកទ្វារស្វាគមន៍ក្នុងការពិនិត្យ និងស្ដាប់សំឡេងរបស់ប្រជាពលរដ្ឋ ហើយគឺជាកាយវិការមួយដ៏ល្អ ស្របពេលដែលថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា និងរាជរដ្ឋាភិបាលបាន ដោះស្រាយជាបន្ដ បន្ទាប់ ។ លោកបន្ដថា នេះគឺជាលើកទី១ ដែលស្ថាប័នព្រឹទ្ធសភាបានអញ្ជើញស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធ នឹងបញ្ហារបស់ប្រជាពលរដ្ឋមកបំភ្លឺ និង ដោះស្រាយ ហើយក្នុងនាមជាអង្គការសង្គមស៊ីវិល លោកគាំទ្រ និងលើកទឹកចិត្ដ ជំរុញឱ្យបន្ដធ្វើបែបនេះ ដើម្បីក្លាយទៅជាយន្ដការមួយក្នុងការប្រាស្រ័យទាក់ទង ជជែក ដោះស្រាយបញ្ហាត្រង់ទៅ ត្រង់មក រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន។

វេទិកានេះបានលើកយកបញ្ហាសំខាន់ៗចំនួនបីមកពិភាក្សា ទី១ការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងការ សម្របសម្រួលសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានតាមរយៈវិធីអូសទាញឱ្យមានការចូលរួមដោយសកម្ម និងទូលំ ទូលាយពីវិស័យឯកជន ។ ទី២ គឺគោលនយោបាយ និងកម្មវិធីថ្នាក់ជាតិជំរុញបញ្ហាទឹកស្អាត និងទឹកស្រោចស្រពដោយ មានរបាយការណ៍របស់ក្រសួងជំនាញមកពីតំបន់គ្របដណ្ដប់ក្នុងភូមិសាស្រ្ដគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងយុទ្ធ សាស្រ្ដទឹកស្អាតសម្រាប់ដោះស្រាយបញ្ហាជាក់ស្ដែងចំពោះមុខ និងទី៣ គឺគោលនយោបាយ និងកម្មវិធីថ្នាក់ជាតិជុំវិញ បញ្ហាដីធ្លីដែលកើតឡើងនៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ៕

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់