កសិករខេត្តព្រះសីហនុ ផ្លាស់ប្តូរទម្លាប់នៃការធ្វើស្រែវស្សា

ព្រះសីហនុ ៤ មិថុនា ២០១៥៖ នៅឆ្នាំ២០១៥នេះ កសិករខេត្តព្រះសីហនុបានផ្លាស់ប្តូរទម្លាប់នៃការធ្វើ ស្រែវស្សារបស់ខ្លួន ដោយប្តូរពីការភ្ជួររាស់ដោយគោក្របី មកប្រើប្រាស់ត្រាក់ទ័រ និងគោយន្ត និងចាប់យកការព្រោះស្រូវជំនួសឱ្យការស្ទូង និងពុំបាច់សាបសំ ណាបដូចពេលមុនៗនោះឡើយ។

ព្រះសីហនុ ៤ មិថុនា ២០១៥៖ នៅឆ្នាំ២០១៥នេះ កសិករខេត្តព្រះសីហនុបានផ្លាស់ប្តូរទម្លាប់នៃការធ្វើ ស្រែវស្សារបស់ខ្លួន ដោយប្តូរពីការភ្ជួររាស់ដោយគោក្របី មកប្រើប្រាស់ត្រាក់ទ័រ និងគោយន្ត និងចាប់យកការព្រោះស្រូវជំនួសឱ្យការស្ទូង និងពុំបាច់សាបសំ ណាបដូចពេលមុនៗនោះឡើយ។

លោក កែ ផា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះ សីហនុ បានប្រាប់ “AKP” ថា ការភ្ជួររាស់ដោយត្រាក់ទ័រ និងគោយន្តធ្វើឱ្យដីស្រែ ផុសល្អធូរដោយសារផាលត្រាក់ទ័រ និងគោយន្តភ្ជួរដីបានជ្រៅជាងនង្គ័លដែល ភ្ជួរដោយគោក្របី ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅទូទាំងខេត្តព្រះសីហនុ មានត្រាក់ទ័រសម្រាប់ភ្ជួរចំនួន១៣គ្រឿង និងគោយន្តចំនួន៩៧៧គ្រឿងដែល អាចភ្ជួររាស់អស់ផ្ទៃដីធ្វើស្រែវស្សាបានទាន់ពេលវេលា និងទាន់រដូវ ។ ប្រការមួយ ទៀត ក្រោយការភ្ជួររាស់កសិករបានព្រោះគ្រាប់ស្រូវតែម្តងមិនបាច់សាបស្ទូង ដែលធ្វើឱ្យការធ្វើស្រែវស្សានេះ ចំណេញពេលវេលាជាងការសាប រួចបានយក មកស្ទូង ។ ពិសេសទៅទៀត ដោយក្រុងព្រះសីហនុបច្ចុប្បន្នមានការរីកចម្រើន លើវិស័យឧស្សាហកម្ម និងសំណង់សម្បូរទៅដោយរោងចក្រ និងការដ្ឋានសំ ណង់ធំៗ បានស្រូបទាញយកយុវវ័យកំពុងពេញកម្លាំងចូលបម្រើការងារនៅទីក្រុង ធ្វើឱ្យកសិករនៅតាមជនបទខ្វះខាតកម្លាំងក្នុងការជួយធ្វើស្រែវស្សានេះ។

មកទល់ដំណាច់ខែឧសភា ឆ្នាំ២០១៥ ទូទាំងខេត្តព្រះសីហនុសម្រេចភ្ជួរ រាស់ផ្ទៃដីស្រែវស្សាបាន៦.៥១៣ហិកតា និងព្រោះស្រូវគ្រប់ប្រភេទបាន៤.៨៧០ ហិកតាលើផ្ទៃដីដែលមានសរុប១៦.៥០០ហិកតា ក្នុងនោះស្រូវស្រាល១.៤០០ ហិកតា ស្រូវកណ្តាល១.៥៧០ហិកតា និងស្រូវធ្ងន់២.០០០ហិកតា ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ទៀតថា ឆ្នាំនេះការងារធ្វើស្រែ វស្សាមានភាពងាយស្រួល ដោយសារទឹកភ្លៀងបានធ្លាក់ច្រើនពីដើមរដូវធ្វើឱ្យ កសិករងាយស្រួលក្នុងការភ្ជួររាស់ និងព្រោះស្រូវ ។ បើប្រៀបធៀបនឹងឆ្នាំកន្លង មករយៈពេលដូចគ្នា ឆ្នាំ២០១៥នេះកសិករខេត្តព្រះសីហនុធ្វើស្រែវស្សាបាន លឿនជាងឆ្នាំមុនៗ និងប្រើរយៈពេលខ្លីជាងក្នុងការបញ្ចប់ការធ្វើស្រែវស្សានាចុង រដូវ ។
ខេត្តព្រះសីហនុមានក្រុង១ និងស្រុក៣ ហើយស្រុកដែលមានផ្ទៃដីសម្រាប់ធ្វើស្រែវស្សាច្រើនជាងគេ គឺស្រុកព្រៃនប់មានផ្ទៃដី១៤.០០០ហិកតា ស្រុកកំពង់ សិលាមាន២.០០០ហិកតា និងស្រុកស្ទឹងហាវមាន៥០០ហិកតា៕

 

ដកស្រង់ពី AKP (4-6-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់