កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៣ អាណត្តិទី៣ បានលើកយករបៀបវរៈចំនួន៦ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត រួមមាន៖ ១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវរៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៣ របស់ក្រុមប្រឹក្សាខេត្ត ។ ២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សា ។ ៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ( គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ) ។ ៤.ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណ:អភិ បាលខេត្តព្រះសីហនុ ។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត ។ ទី៦.បញ្ហាផ្សេងៗ។
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធ ដែលធ្វើប្រត្តិបត្តិការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។ ការបង្ការបង្ក្រាប ជួញដូរគ្រឿងញៀនដែលជាចំណុចលេចធ្លោក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ ទន្ទឹមនោះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលមន្ទីរ អង្គភាព ស្ថាប័នរដ្ឋមួយចំនួនពុំទាន់បំពេញបានតាមតម្រូវការអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងបានជំរុញឱ្យអាជ្ញាធរចូលរួមទទួលខុសត្រូវ តាមបណ្ដាមន្ទីរ អង្គភាពនានា ដើម្បីឱ្យដំណើរការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រព្រឹត្តិទៅកាន់តែល្អប្រសើរថែមទៀត៕
ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា