ពិធី​ប្រកាស​ចូល​កាន់​​​តំណែង​ អភិបាល អភិបាលរង​ក្រុង និង​នាយក​រដ្ឋបាល​ សាលាក្រុងសៀមរាប​

សៀមរាប ៩ ធ្នូ ២០១៤៖ កាលពីវេលាព្រឹកថ្ងៃទី០៩ ធ្នូ ២០១៤ នេះ នៅសាលាក្រុងសៀមរាប មានរៀបចំពិធី ប្រកាសចូលកាន់តំណែង ជា អភិបាល អភិបាលរងក្រុង និងនាយករដ្ឋបាល សាលាក្រុង ក្រោមអធិបតីភាព លោកឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប  ដោយមានការអញ្ជើញ ចូលរួមពី សំណាក់ លោកជាអភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ផងដែរ ។

 សៀមរាប ៩ ធ្នូ ២០១៤៖ កាលពីវេលាព្រឹកថ្ងៃទី០៩ ធ្នូ ២០១៤ នេះ នៅសាលាក្រុងសៀមរាប មានរៀបចំពិធីប្រកាសចូលកាន់តំណែង ជា អភិបាល អភិបាលរងក្រុង និងនាយករដ្ឋបាលសាលាក្រុង ក្រោមអធិបតីភាពលោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប  ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជាអភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ផងដែរ ។

 

ក្នុងកិច្ចស្វាគមន៍របស់លោកអភិបាលក្រុងស្តីទី ក៏បានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពលទ្ធផល ដែលអនុវត្តបានកន្លងមក ព្រមទាំងសមិទ្ធផល ដែលបានធ្វើការអភិវឌ្ឍន៍សម្រាប់បម្រើជូនសាធារណៈជនជាតិ និងអន្តរជាតិ ។  បន្តមក លោកសយ សូផុន នាយកទីចាត់ការធនធានមនុស្សនៃរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យស្តីពីការតែងតាំងលោកសូ ប្លាតុង ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១០ ទៅជាអភិបាលក្រុងសៀមរាប និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំងលោកសោម សម្បត្តិ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ ទៅជាអភិបាលរងក្រុងសៀមរាប និងលោក ហ៊ុន សម្បត្តិ ឋានន្តរស័ក្តិក្រមការដើមខ្សែថ្នាក់លេខ១០ ជានាយករដ្ឋបាលសាលាក្រុងសៀមរាប ។ កោះសន្តិភាព (9-12-2014)

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់