រដ្ឋាភិបាល​ស៊ុយអែដ និង​រដ្ឋាភិបាល​ស្វីស ចុះ​ហត្ថលេខា​ព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​គាំទ្រ​ការ​អនុវត្ត​ ផអ៣ទី២

"

ភ្នំពេញ ៨ មិថុនា ២០១៥៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ លើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានសរុបចំនួន ១៥,៨ លានដុល្លារអាមេរិក…

ភ្នំពេញ ៨ មិថុនា ២០១៥៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ លើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានសរុបចំនួន ១៥,៨ លានដុល្លារអាមេរិក សម្រាប់គាំទ្រដំណើរការអនុវត្តផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ២០១៥-២០១៧ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩)។ 

 

ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីភាគីកម្ពុជារួមមានតំណាងក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ដែលមានឯកអគ្គរាជទូតស៊ុយអែដ នាយកការិយាល័យទីភ្នាក់ងារអភិវឌ្ឍសហប្រតិបត្តិការស្វីស ឯកអគ្គរដ្ឋទូតនៃសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ប្រធានអភិវឌ្ឍន៍សហប្រតិបត្តិការ SIDA  ដែលសរុបប្រមាណជា៣៨ រូប៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់