អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ «ទីក្រុង​ខ្ញុំ​ស្អាត សុខ​សុវត្ថិភាព​ល្អ​ ទេសចរ​មាន​កំណើន» (AKP)

ព្រះសីហនុ ១៤ មីនា ២០១៦៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំទិវាទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋ អាជីវករជាង១,០០០នាក់ នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្ដម យន្ត មីន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតទិវាទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរមានកំណើន » ដើម្បីចូលរួមទាំងអស់គ្នាធ្វើឱ្យទីក្រុងទេសចរណ៍របស់យើងមានសោភ័ណភាព មានអនាម័យ បរិស្ថានល្អ ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត និងបំផុសចលនាប្រជាពលរដ្ឋចូលរួមកិច្ចការពារបរិស្ថាន អនាម័យ ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាពតាមរូបភាពផ្សេងៗ។

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បន្តថា ការរៀបចំទិវាទីក្រុងស្អាត ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងអាជីវករឱ្យចូលរួមក្នុងការធ្វើអនាម័យបរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថានក្នុងការចូលរួមចំណែកកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ  និងការរស់នៅប្រកបដោយចីរភាព។ ពិសេសការធ្វើអនាម័យនៅតាមភូមិដ្ឋាន ដើម្បីឱ្យគ្រួសារស្អាត បុគ្គលស្អាត ក្នុងគោលបំណងគាំទ្រ ជំរុញលើកទឹកចិត្តឱ្យយើងទាំងអស់គ្នា ចេះចូលរួមសំអាតវិចខ្ចប់ និងសំអាតសំរាមឱ្យបានល្អ ដើម្បីសុខុមាលភាពក្រុម គ្រួសាររបស់យើងទាំងអស់គ្នាក៏ដូចជាការចូលរួមថែរក្សាអនាម័យដល់សង្គមជាតិ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា ការជួបជុំគ្នាប្រតិបត្តិសកម្មភាពគំរូផ្សេងៗដូចជាការរើសសំរាមតាមដងផ្លូវសាធារណៈ ការសំអាតឆ្នេរ និងការដាំដើមឈើជាដើម។ល។ បំផុសចលនាមហាជន ក្នុងខេត្តព្រះសីហនុ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ជួយសំអាតបរិស្ថាន ព្រោះបរិស្ថាន គឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់