រដ្ឋបាល​ខេត្ត​​ព្រះសីហនុ​ ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​របៀប​ចងក្រង​ ការ​ពិពណ៌នា​មុខ​តំណែង​គ្រប់គ្រង​ក្នុង​រចនាសម្ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ

ព្រះសីហនុ ១៩ កញ្ញា ២០១៦៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ សហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពីរបៀបចងក្រង ការពិពណ៌នាមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ជូនថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្ត។

 

ព្រះសីហនុ ១៩ កញ្ញា ២០១៦៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ សហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពីរបៀបចងក្រង ការពិពណ៌នាមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ជូនថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្ត។

 

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តព្រះសីហនុ ដោយមានការចូលរួមពីនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការ និងអង្គភាព អភិបាលក្រុង ស្រុក នាយករដ្ឋបាល សាលាក្រុង ស្រុក ប្រធានការិយាល័យ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត សរុប៨៨នាក់ (ស្ត្រី១៩នាក់)។

 

ឯកឧត្ដម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្តមានប្រសាសន៍លើកឡើងពីគោលបំណង និងសារៈសំខាន់នៃការរក្សាទុកទិន្នន័យត្រឹមត្រូវដើម្បីការពារផលប្រយោជន៍នានារបស់មន្ត្រី និងបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញតាមការណែនាំរបស់ក្រសួង។

«សូមសិក្ខាកាមយើង ពេលត្រឡប់ទៅវិញត្រូវធ្វើការចាត់តាំងការផ្សព្វផ្សាយដល់មន្ត្រី ដែលមានមុខតំណែងបំពេញ តាមគំរូការពិព័ណ៍នាមុខតំណែងរួចផ្ញើទៅក្រសួងសាមីរៀងៗខ្លួន ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ជាកំហិត។ ដោយឡែក មន្ត្រីក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្រុង ស្រុក សូមបំពេញរួចបញ្ជូនទៅទីចាត់ការធនធានមនុស្ស សាលាខេត្តឱ្យបានមុនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីជញ្ជួនទៅក្រសួងមហាផ្ទៃ។»

 

ឯកឧត្ដម បានរំលឹកដែរថា រាល់ការស្នើសុំការតែងតាំងមន្ត្រីទាំងអស់ត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្នុងឱកាសនោះដែរ សិក្ខាកាមទាំងអស់ក៏បានហាត់អនុវត្តការងារបំពេញក្នុងតារាងមុខតំណែង តាមគំរូពិពណ៌នាមុខតំណែងក្នុងរចនាសម័្ពន្ធអង្គភាពរបស់ខ្លួនផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់