ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​ និង​ឧបត្ថម្ភ​ការ​សាងសង់​ស្ពាន​បេតុង​មួយ​កន្លែង​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ

ព្រះសីហនុ ១៧ តុលា ២០១៦៖ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យ និងឧបត្ថម្ភការសាងសង់ស្ពានបេតុងមួយកន្លែងក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

ព្រះសីហនុ ១៧ តុលា ២០១៦៖ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យ និងឧបត្ថម្ភការសាងសង់ស្ពានបេតុងមួយកន្លែងក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

 

ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ពានបេតុង១កន្លែងដែលត្រូវសាងសង់នេះ គឺជាផ្នែកមួយនែកិច្ចសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះអាជ្ញាធរចេញថវិកាមួយផ្នែក ហើយប្រជាពលរដ្ឋចេញថវិកាបដិភាគមួយផ្នែកសម្រាប់ប្រយោជន៍សាធារណៈ។

 

តាមរយៈមន្ត្រីមូលដ្ឋានភូមិ ឃុំ ឱ្យដឹងថាស្ពានបេតុងនេះមានបណ្ដោយ ១៥ ម៉ែត្រ និងទទឹង ៤ម៉ែត្រ សម្រាប់ឆ្លងព្រែកទឹកសាប ដែលហូរចាក់ពីតំបន់ទឹកស្អាតក្បាលឆាយមកដល់ទីនេះ។

 

ស្ថិតនៅចំពោះមុខស្ថានភាពចាំបាច់នេះ ឯកឧត្ដម យន្ត មីន បានបញ្ជាក់ថា សព្វថ្ងៃគណៈកម្មការចម្រុះរបស់ខេត្តបាន និងកំពុងស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់និងអាស្រ័យផល ជាក់ស្ដែងនៅលើដីក្នុងតំបន់ក្បាលឆាយនេះ ដើម្បីរៀបចំគោលការណ៍ដោះស្រាយជូនប្រជាពលរដ្ឋក្នុងការរក្សាតំបន់ក្បាលឆាយឱ្យមានស្ថេរភាព និងទុកជាប្រយោជន៍សាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយៗប្រើប្រាស់បន្តទៀត។

 

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានពាំនាំថវិកាចំនួន១២លានរៀល ឧបត្ថម្ភជូនអាជ្ញាធរភូមិ និងប្រជាពលរដ្ឋនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់លើការសាងសង់ស្ពានបេតុងនេះសម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ។

 

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងសំដែងសេចក្ដីសប្បាយរីករាយក្រៃលែងដោយមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីអាជ្ញាធរដែនដី និងរដ្ឋបាលខេត្ត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់