កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​បាន​ប្រចាំ​ខែ​កក្កដា និង​លទ្ធផល​អនុវត្ត​បាន​ប្រចាំ​ឆមាស​ទី​១​ ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៣០ កក្កដា ២០១៥៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥  បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានប្រចាំខែកក្កដា ឆ្នាំ២០១៥ និងលទ្ធផលការងារសម្រេចបានឆមាសទី១ ឆ្នាំ២០១៥ របស់រដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានត្រួតពិនិត្យ និងបំពេញបន្ថែមលើសេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលខេត្ត និងបានរាយការណ៍ពីបញ្ហាប្រឈមរបស់ក្រុង ស្រុក សន្តិសុខសណ្ដាប់ធ្នាប់ និងមន្ទីរ អង្គភាពរបស់ខ្លួន ជួបប្រទះដើម្បីរកដំណោះស្រាយនៅក្នុងកិច្ចប្រជុំ។

មានមតិក្នុងកិច្ចប្រជុំ ឯកឧត្ដម ឈិត សុខុន អភិបាលខេត្តបានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី អ្នកចំណាកស្រុកមករស់នៅក្នុងដែនដី ខេត្ត ទប់ស្កាត់រាល់ល្បែងស៊ីសង (ភ្នាល់បាល់, ជល់មាន់ កន្ទុយលេខ…) ហើយខិតខំទប់ស្កាត់ និងប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន អំពើចោរកម្ម ឆក់ ប្លន់ ដើម្បីធានាសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ឯកឧត្ដមអភិបាល ខេត្តបានវាយតម្លៃខ្ពស់ចំពោះមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលខិតខំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់