ប្រជាពលរដ្ឋ​ជាង​៩០២​គ្រួសារ​​ នៅ​សង្កាត់​លេខ​១ ​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈ​វត្ថុ

ព្រះសីហនុ ៣ មីនា ២០១៥៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ បានរៀបចំផ្សព្វផ្សាយស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុជូនប្រជាពលរដ្ឋនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដមឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងឯកឧត្ដមជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ។

ព្រះសីហនុ ៣ មីនា ២០១៥៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ បានរៀបចំផ្សព្វផ្សាយស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុជូនប្រជាពលរដ្ឋនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដមឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងឯកឧត្ដមជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ។

 

លោក ស្រុន ម៉ាប់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សង្កាត់លេខ១ ត្រូវបានប្រកាសប្រជុំផ្សព្វផ្សាយតំបន់វិនិច្ឆ័យដើម្បីធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០០៧។ ហើយភូមិ៣ ជាភូមិចុងក្រោយនៃសង្កាត់១ ត្រូវមានផ្សព្វផ្សាយចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុមានចំនួន៩០២ក្បាលដី នៃក្បាលដីសរុបចំនួន១០៤៣ក្បាលដី បន្ទាប់ពីបានប្រជុំផ្សព្វផ្សាយទិន្នន័យពេល១ខែ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ ដើម្បីឲ្យម្ចាស់ក្បាលដីត្រួតពិនិត្យ កែតម្រូវ និងតវ៉ា។

 

លោកបន្តទៀតថា ការចែកប័ណ្ណថ្ងៃនេះ គណៈកម្មការរដ្ឋបាលនិងផ្នែកជំនាញអនុវត្តតាមនីតិវិធីក្នុងអនុក្រឹត្យលេខ៤៦ អនក្របក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ គឺដំណើរការតាមជំហានទាំង៥ ការកំណត់តំបន់វិនិច្ឆ័យ ប្រតិបត្តិការតាមការងារបច្ចេកទេស ការបិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១ខែ ការសម្រេចលើឯកសារ ការចេញប័ណ្ណ និងការចែកប័ណ្ណ។

 

ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលដោយគូសបញ្ជាក់ថា ការគ្រប់គ្រងដីធ្លី និងការងាររៀបចំដែនដី គឺជាចំណុចគ្រឹះដល់ការអភិវឌ្ឍខេត្តទាំងមូលនិងចូលរួមអនុវត្តគោនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ការចុះបញ្ជីជាលក្ខណជាប្រព័ន្ធ សមត្ថកិច្ចជាអ្នកណាត់ជួបម្ចាស់ដី ដោយមានការជូនដំណឹងដល់ភូមិ ហើយសូមបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីដែលនឹងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សូមទទួលយកទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗឱ្យបានស្របច្បាប់ នឹងគោរពតាមក្បាលដីជាក់ស្ដែងក្នុងប័ណ្ណកុំឲ្យមានទំនាស់ដីធ្លី គោរពដីជាទ្រព្យសាធារណៈ និងបរិស្ថាន។

 
ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា ការចែកវិញ្ញាបនបត្រគឺត្រូវអនុវត្តចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ ដែលក្រុមការងារបោះទីតាំងជាក់លាក់ ដើម្បីអាចឱ្យប្រជាពលរដ្ឋទទួលយកប័ណ្ណតាមពេលវេលាកំណត់ ព្រោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុនេះមានសារសំខាន់ណាស់ ដែលបងប្អូនអាចយកទៅបញ្ចាំ ឬអាចផ្ទេរកម្មសិទ្ធិទៅឲ្យកូនចៅ តាមផ្លូវច្បាប់ ពិសេសមិនមានការបំពានទន្ទ្រានយកដីដោយខុសច្បាប់បន្តទៀត៕

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់