មណ្ឌល​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ខេត្ត​ព្រះសីហនុ បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​អភិវឌ្ឍ​សមត្ថភាព​ ដល់​មន្ត្រី​សាលាខេត្ត

ព្រះសីហនុ ២១ កក្កដា ២០១៦៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញអភិវឌ្ឍសមត្ថភាពរយៈពេលបីថ្ងៃដល់មន្ត្រីសាលាខេត្ត ចំនួន២៩រូបនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

ព្រះសីហនុ ២១ កក្កដា ២០១៦៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញអភិវឌ្ឍសមត្ថភាពរយៈពេលបីថ្ងៃដល់ មន្ត្រីសាលាខេត្ត ចំនួន២៩រូបនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

 

មានមតិក្នុងវគ្គបណ្ដុះបណ្ដាល លោក សុខន សាវុទ្ធ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត បានថ្លែងពីការគិតគូររបស់រដ្ឋបាលខេត្តលើការពង្រឹងសមត្ថភាពរបស់មន្ត្រីគ្រប់រូបដើម្បីអាចមានលទ្ធភាពបំពេញការងារកាន់តែមានប្រសិទ្ធភាពឆ្លើយតបតាម តម្រូវការរបស់ប្រជាពលរដ្ឋ។ លោកបានផ្ដាំផ្ញើដល់សិក្ខាកាមគ្រប់រូប ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីមេរៀន បទពិសោធន៍ និងសាកសួរបន្ថែមពេលមានចម្ងល់នានា។

 

មេរៀនសំខាន់ៗក្នុងបណ្ដុះបណ្ដាលរយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃ១៩-២២ ខែកក្កដា ឆ្នាំ២០១៦ រួមមាន៖

  • គោលវិធីសម្រាប់អភិវឌ្ឍសមត្ថភាព
  • អ្នកសម្របសម្រួល និងជំនាញហ្វឹកហ្វឺន
  • ការបង្កើតកម្មវិធីកិច្ចតែងការ និងសម្ភារៈបណ្ដុះបណ្ដាល
  • វិធីសាស្ត្រតាមបែបចូលរួមនិងជំនាញសម្រាប់ការសម្របសម្រួល
  • បច្ចេកទេសក្នុងការគ្រប់គ្រងវគ្គ៕ ដោយ៖ចន្ធី

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់