សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៤ (AKP)

ព្រះសីហនុ ២៣ កញ្ញា ២០១៥៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរផែនការ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំធ្វើសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៤ នៅខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដែលមានតំណាងចូលរួមពីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកក្រសួងផែនការ និង ឯកឧត្ដម សុខ ផន អភិបាលរងខេត្តព្រះសីហនុ។

ឯកឧត្ដម ថេង បញ្ញាធន អគ្គនាយកនៃក្រសួងផែនការមានប្រសាសន៍លើកឡើងពីជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងដំណើរការអង្កេតលទ្ធផល ទិន្នន័យលើគ្រួសារក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០១៤កន្លងមក ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការចាំបាច់សម្រាប់កម្ពុជា ក្នុងការរៀបចំផែនការគោលនយោបាយប្រជាពលរដ្ឋព្រមទាំងឆ្លុះបញ្ចាំងជាទូទៅនូវវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសង្គមកិច្ច។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនឹងអនុវត្តន៍នូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋដោយធានាបាននូវសមធម៌ក្នុងសង្គម ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ដើម្បីសម្រេចបានលើទស្សនៈវិស័យនេះ ក្រសួងផែនការបានរៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរយៈពេលមធ្យមជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០០ និងរហូតមកដល់ បច្ចុប្បន្ននេះ ក្រសួងផែនការបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០០៤ ដល់ ឆ្នាំ២០១៨ ជាមួយនឹងការគាំទ្រ និងភាពជាម្ចាស់លើការងារនេះ ចាប់តាំងពីឆ្នាំ២០១២មក។

រាជរដ្ឋាភិបាលកម្ពុជាបានវិភាជន៍ថវិកាបដិភាគជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំ២០១៥នេះទៅ រាជរដ្ឋាភិបាលបានវិភាជន៍ថវិការដ្ឋទាំងស្រុង សម្រាប់ការងារនេះ ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ពី៤៧% ក្នុងឆ្នាំ២០០៧មក នៅត្រឹម ១៩% នៅឆ្នាំ២០១១។ រង្វង់ ១៨% នៅឆ្នាំ២០១២ និង១៦% នៅឆ្នាំ២០១៣ ដែលកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងការកាត់បន្ថយភាពក្រីក្រមុន ឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនិងកំណែទម្រង់របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិដែលអង្គការសហប្រជាជាតិបានសម្រេចជ្រើសរើសយកប្រទេសកម្ពុជាជាប្រទេសគំរូក្នុងការតាមដានដើម្បីសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នៅក្នុងប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យ និងតាមដានជាប្រចាំនូវសកម្មភាពការងារក្នុងការកែទម្រង់ស៊ីជម្រៅព្រមទាំងចូលរួមការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកាន់ តែមានតម្លាភាពនៅតាមមូលដ្ឋាន៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់