ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​របស់​ខ្លួន​លើក​ទី​២៧

ព្រះសីហនុ ១០ សីហា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមកាលកំណត់ក្រោមអធិបតីភាពឯកឧត្ដមជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ វីតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះបានប្រារព្ធទៅតាមរបៀបវារៈសំខាន់ៗរួមមាន៖
១- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
២- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
៣- ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៦ ស្តីពីការ អនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ
៤- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៦
៥- ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ
៦- ពិភាក្សាលើបញ្ហាផ្សេងៗ។ ដោយ៖ សម្បត្តិ

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់