រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៥ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦

ព្រះសីហនុ ២៧ មករា ២០១៦៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុជាច្រើននាក់។

ព្រះសីហនុ ២៧ មករា ២០១៦៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុជាច្រើននាក់។

 

សន្និបាតបូកសរុបការងារនៅពេលនេះបានរៀបចំធ្វើនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងបូកសរុបលទ្ធផលអនុវត្តន៍ការងារដែលរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ដែលបានអនុវត្តន៍ការងារសម្រេចបានក្នុងឆ្នាំ ២០១៥ កន្លងមក និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកតាមសក្តានុពល ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម និងតម្រូវការងារជាក់ស្តែងក្នុងការចូលរូមការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តព្រះសីហនុ។

 

ឯកឧត្តម ជាម ហ៊ីម បានថ្លែងកោតសរសើរចំពោះអាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធនានាដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ក្នុងរយៈពេលមួយឆ្នាំ២០១៥កន្លងមក សម្រេចបាននូវសមិទ្ធផលធំៗគួរកត់ សម្គាល់មានជាអាទិ៍ វិស័យកសិកម្ម ការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអប់រំបណ្តុះបណ្តាលធនធាន មនុស្ស ការថែរក្សាសុខុមាលភាព ប្រជាពលរដ្ឋការអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតក៏មានការរីកចម្រើនគួរជាទីមោទនៈ។

 

ឯកឧត្តម យន្ត មីន ក៏បានធ្វើការផ្តាំផ្ញើនិងជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់អនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តការងារឆ្នាំ២០១៦ នេះឱ្យទទួលបានជោគជ័យ ព្រមទាំងចូលរួមសហការរវាងមន្ទីរ អង្គភាព និងមន្ត្រីជំនាញនានា ពិសេសការសាមគ្គីផ្ទៃក្នុងជាកត្តាសំខាន់ក្នុងការអនុ វត្តការងារកាន់តែមានប្រសិទ្ធ ភាពល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពបម្រើផលប្រយោជន៍រួមរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវការចូលរូមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព ដើម្បីទប់ ស្កាត់នូវរាល់បទល្មើសនានាក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានតម្លាភាព ប្រសិទ្ធភាពកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទដកស្រងចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់