រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​សិក្ខាសាលា​ស្ដីពី​សមាហរណកម្ម កម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៧-២០១៩) របស់​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ១៩ តុលា ២០១៦៖ ក្រុមការងាររៀបចំផែនការខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានបើកសិក្ខាសាលា ស្ដីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) របស់ខេត្ត និងផ្សព្វផ្សាយពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងកម្មវិធីវិនិយោគឃុំ សង្កាត់។

ព្រះសីហនុ ១៩ តុលា ២០១៦៖ ក្រុមការងាររៀបចំផែនការខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានបើកសិក្ខាសាលា ស្ដីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) របស់ខេត្ត និងផ្សព្វផ្សាយពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងកម្មវិធីវិនិយោគឃុំ សង្កាត់។

 

សិក្ខាសាលានេះបានប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងមន្ទីរ អង្គភាព ក្រុង ស្រុកជុំវិញខេត្ត និងអង្គការសង្គមស៊ីវិលចូលរួមចំនួន៦១នាក់។

 

មានមតិស្វាគមន៍ និងបើកអង្គសិក្ខាសាលា ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណូមពរដល់សមាជិកនៃអង្គសិក្ខាសាលាទាំងអស់ លើកឡើងនូវការគាំទ្រចំពោះគម្រោងផែនការរបស់មន្ទីរវិស័យរៀងៗខ្លួននិងចំណុចប្រឈម ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយនៅក្នុងសិក្ខាសាលានេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ខេត្តព្រះសីហនុ មានការរីកចម្រើនលើគ្រប់វិស័យ។

 

គួរបញ្ជាក់ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) របស់ខេត្ត មានគោលបំណងដើម្បី៖

  • សម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងកម្មវិធីវិនិយោគក្រុង ស្រុក
  • ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធ
  • កៀរគរធនធានសម្រាប់គាំទ្រគម្រោងវិនិយោគនានា ដែលស្នើឡើងដោយរដ្ឋបាលខេត្ត ក្រុង ស្រុក និងភាគីពាក់ព័ន្ធផ្សេង…។

 

តាមរយៈសិក្ខាសាលានេះ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ បានលើកឡើងពីការគាំទ្រគម្រោងរបស់ខ្លួន និងកែសម្រួលពាក្យបច្ចេកទេសមួយចំនួនដែលជាលទ្ធផល ក្រុមការងារបានបង្ហាញថា គម្រោងដែលត្រូវគាំទ្រមានចំនួន១៨២គម្រោង និងបន្ថែម៣គម្រោងទៀត សរុប១៨៥គម្រោង ក្នុងចំណោមគម្រោងស្នើសរុប២៧៦គម្រោង៕ SSR

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់