ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​២

ព្រះសីហនុ ៥ តុលា ២០១៦៖ កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើការងារសំខាន់ៗត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះ បានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមាន៖

  • ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២
  • ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
  • ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦)
  • ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការសម្រួលប្រការ៣ និងប្រការ៦ នៃសេចក្ដីសម្រេចលេខ១០៥ សសរ /១៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្ស
  • ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងប្រតិទិនសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី២ ឆ្នាំ២០១៦
  • សេចក្ដីរាយការណ៍ពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការសាលាខេត្ត មុនបុណ្យភ្ជុំបិណ្ឌ
  • ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
  • ពិភាក្សាអំពីបញ្ហាផ្សេងៗ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមបឹក្សាខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះ គណៈបញ្ជាការ ឯកភាពខេត្ត មន្ត្រីអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធទាំងអស់បានសហការគ្នា ចូលរួមទប់ស្កាត់ និងបង្ការបង្ក្រាបបទល្មើសនានា បានទាន់ពេលវេលា ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ខេត្តព្រះសីហនុ។

ឯកឧត្តមបានផ្តាំផ្ញើដល់មន្ត្រីគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាពរួមចំណែក អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនថែមទៀត ព្រោះនៅចុង ឆ្នាំ២០១៦ ខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបុណ្យសមុទ្រជុំទី២ ឱ្យទទួលបានជោគ ជ័យបន្ថែមទៀត ហើយបញ្ហាបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវកែលម្អ ឱ្យមានសោភណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕

អត្ថបទ៖ គេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់