ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៨ អាណត្តិ​ទី​២

ព្រះសីហនុ ៧ កញ្ញា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សា លោក សុខ ផន អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលខត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ មានការពិនិត្យលើរបៀបវារៈសំខាន់មួយចំនួនរួមមាន៖

  • ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្តិទី២
  • ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦)
  • ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការសម្រួលប្រការ៣ និង ៦ នៃសេចក្ដីសម្រេចលេខ១០៥ សសរ/១៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំយន្តការគាំទ្រ ការអភិវឌ្ឍធនធានមនុស្ស
  • ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
  • និងពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។ ដោយ៖ សម្បត្តិ

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់