ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លើក​ទី​១៤​ អាណត្តិ​ទី​២

ព្រះសីហនុ ៧ កក្កដា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៤ ដោយបានជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ត អនុវត្តន៍ការងារគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

 

ព្រះសីហនុ ៧ កក្កដា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៤ ដោយបានជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ត អនុវត្តន៍ការងារគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

 

កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៥រួមមាន៖ ១). ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី២ ២). ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣អាណត្តិទី២ ៣). ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០១៥ ៤). ស្ដាប់របាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងស្ដាប់របាយការណ៍របស់ គណៈកម្មាធិការលទ្ធកម្ម និង ៥). បញ្ហាផ្សេងៗ និងមតិបូកសរុបរបស់ប្រធានក្រុមប្រឹក្សាខេត្ត។

 

ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុបានមានប្រសាសន៍ជម្រាបដល់សមាជិកកិច្ចប្រជុំថា ត្រូវយកចិត្តទុកដាក់ពង្រឹងការងារសណ្ដាប់ធ្នាប់សាធារណៈដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងកើតមានជាញឹកញាប់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូននិងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក គប្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្ស និស្សិត ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងភ្ញាក់រឭកចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈសម្បត្តិត្រៀម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ធម្មជាតិនានា ហើយមន្ទីរធនធានទឹក និងឧតុនិយមត្រូវបន្តតាមដានអាកាសធាតុជាប្រចាំដើម្បីបង្ការគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ រលកសមុទ្រដល់អ្នកនេសាទសមុទ្រផ្អែកតាមការផ្សព្វផ្សាយរបស់ថ្នាក់ជាតិ និងសភាពការណ៍ជាក់ស្ដែងក្នុងមូលដ្ឋាន។

 

ឯកឧត្ដម ជាម ហ៊ីម ក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារបានល្អប្រសើរ បម្រើឱ្យចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្របម្រើឱ្យការងារដែលមានការពាក់ព័ន្ធគ្នា និងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឱ្យកាន់តែល្អបន្ថែមទៀត ជាពិសេសបន្តការងារអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ ធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទទួលបានលទ្ធផលល្អ៕ ដោយ៖ ងូ សុមុនី

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=118725

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់