ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្ដិទី២

ព្រះសីហនុ ៤ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្ដិទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន…

ព្រះសីហនុ ៤ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្ដិទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងប្រតិភូអមដំណើរជាច្រើនរូបទៀត។

ពីធីនេះត្រូវបានរៀបចំនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប៨៨នាក់ (ស្ដ្រី០៨នាក់)។

បន្ទាប់ពីឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអានរបាយការណ៍ស្វាគមន៍រួចមក  ឯកឧត្តម រាជ សុភទ្ទ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។ បន្ទាប់មកទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍បានប្រគល់ព្រះរាជក្រឹត្យ តែងតាំង ឯកឧត្តម ជាម ហ៊ីម ជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងសមាជិកក្រុមប្រឹក្សាចំនួន១៤ រូបទៀត។

ឯកឧត្តម ជាម ហ៊ីម បានមានប្រសាសន៍ដោយប្ដេជ្ញាអនុវត្ដនូវកិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្ដិទី២ សំដៅចូលរួមចំណែកការអនុវត្ដនូវគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំ ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្ត បន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងបន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ័យ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់